សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ពន្ធនាគារ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត ចុះសួរសុខទុក្ខអ្នកទោសស្ត្រីនៅពន្ធនាគារព្រៃស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។ (CHRC Facebook)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារាយការណ៍អំពីស្ថានភាពប្រសើរ​ឡើងសម្រាប់អ្នកទោសស្ត្រី ប៉ុន្តែអង្គការសិទ្ធិមនុស្សនៅតែមានក្តីបារម្ភ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន្ទាប់ពីការពីការចុះសុខទុក្ខអ្នកទោស។ គណៈកម្មាធិការក៏បានឱ្យដឹងដែរថា សកម្មជនខ្មែរ-អាមេរិកាំង សេង ធារី ដែលជាប់ពន្ធនាគារ​រយៈពេលប្រាំមួយឆ្នាំ និងចាត់ទុកថាជាអ្នកទោសនយោបាយដោយក្រុមសិទ្ធិមនុស្សនោះ មានសុខភាពល្អ។ អតីតមេធាវីរបស់នាងមិនយល់ស្របទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៃអារម្មណ៍របស់នាង ខណៈដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបាន​លើកឡើងអំពីភាពចង្អៀតណែន និងស្ថានភាពមិនល្អនៅតែបន្តកើតមាននៅក្នុងពន្ធនាគារ​។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែងទៅកាន់សមាជិកបក្សក្នុងកិច្ចប្រជុំមួយនៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០២៤ (រូបថតហ្វេសប៊ុក)។

ប្រធានគណបក្សកម្លាំងជាតិ លោក​ ស៊ុន ចន្ធី ត្រូវបានផ្តន្ទាទោស​ពី​បទ​​ញុះញង់ និងដកហូតសិទ្ធិនយោបាយក្នុងការឈរឈ្មោះបោះ​ឆ្នោត

ប្រធានគណបក្សកម្លាំងជាតិ (NPP) លោក ស៊ុន ចន្ធី​ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជា​ប្រាក់​បួន​លានរៀល (ប្រមាណ ១ ០០០ ដុល្លារ) និងដកសិទ្ធិន​យោបាយ​របស់គាត់​ក្នុងការឈរ​ឈ្មោះ​បោះឆ្នោត ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីថ្ងៃព្រហស្បតិ៍ ​ដោយសាលាដំបូងរាជធានី​ភ្នំពេញ។
លោក ស្រី ស៊ីណា ជាជនសង្ស័យដែលបានបាញ់សម្លាញ់ជនរងគ្រោះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ)

តុលាការបានផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគារ​៣១ឆ្នាំ​ពាក់ព័ន្ធនឹងករណីមនុស្សឃាត

អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ ៣១​ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះ និង៥៥ម៉ឺនដុល្លារ ​ដល់ភាគីដែលរងរបួស និងអ្នកពាក់ព័ន្ធដទៃទៀត ពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
អ្នកជាប់ពន្ធនាគារជាស្ត្រីដែលមានកូនតូច ទទួលបានការឧបត្ថម្ភជាសម្ភារៈប្រើប្រាស់។ (រូបភាពផ្តល់ឱ្យ)

យុទ្ធនាការមួយលើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តីក្នុងពន្ធនាគារក្នុងការបំពេញតម្រូវការសុខភាពជាមូលដ្ឋាន

អង្គការសិទ្ធិមនុស្ស លីកាដូ បានធ្វើយុទ្ធនាការមួយក្នុងការផ្គត់ផ្គង់ផលិតផលអនាម័យដល់ស្រ្តីដែលជាប់ឃុំក្នុងពន្ធនាគារដោយបានបញ្ជាក់អំពីកង្វះខាតនៃតម្រូវការជាមូលដ្ឋាន និងការគាំទ្រសម្រាប់អ្នកជាប់ឃុំជាស្រ្តីនៅក្នុងពន្ធនាគារដែលមានភាពចង្អៀត។
ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដើរ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ស្ត្រី​ហ្វីលីពីន​មាន​ផ្ទៃពោះ​១៣​នាក់ ត្រូវបាន​ផ្តន្ទាទោសឱ្យជាប់​ពន្ធនាគារ​៤​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ជួញដូរ​មនុស្ស

តុលាការខេត្តកណ្តាលបានផ្តន្ទាទោសស្ត្រីជនជាតិហ្វីលីពីនមានផ្ទៃពោះចំនួន១៣នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទប៉ុនប៉ងជួញដូរមនុស្ស ព្រមទាំងស្ត្រីមេផ្ទះជនជាតិខ្មែរម្នាក់ឱ្យជាប់ពន្ធនាគារ៦ខែពីបទមិនរាយការណ៍អំពីបទឧក្រិដ្ឋ។
លោក ជា មុនី កំពុងឡើងបង្ហាញចំណាប់អារម្មណ៍នៅមុខសមាជិក សមាជិកា និងអ្នកគាំទ្រ ក្រោយពីអង្គសមាជផ្តល់សេចក្តីទុកចិត្តឱ្យឡើងជាប្រធានគណបក្សកម្លាំងជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

គណបក្សកម្លាំងជាតិជ្រើសរើសលោក ជា មុនី ជាប្រធានបក្សជំនួស លោក ស៊ុន ចន្ធី ដែលកំពុងជាប់ពន្ធនាគារ

អង្គសមាជវិសាមញ្ញគណបក្សកម្លាំងជាតិសម្រេចជ្រើសរើស លោក ជា មុនី ជាប្រធានបក្ស និងលោក សុខ គឹមសេង ជាអនុប្រធានបក្ស នៅថ្ងៃទី១៥ ខែកញ្ញា ក្រោយពីលោក ស៊ុន ចន្ធី ដែលជាអតីតប្រធានគណបក្សនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ឃុំខ្លួនកាលពីខែឧសភា កន្លងទៅ ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់

សាច់ញាតិ អះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទចោទ«ញុះញង់»។ ​មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអគ្គនាយរងពន្ធនាគារម្នាក់ពី​បទ​«សមគំនិតក្នុងអំពើស៊ីសំណូក»

សាលដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា បានសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ តាមបណ្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ ខណៈអ្នកនាំពាក្យពន្ធនាគារថាបានបញ្ជូនឃុំខ្លួនរួចហើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម