សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ពន្លឿន

ប្រជាពលរដ្ឋ និងមន្ត្រីអង្គការ សមាគមក្រៅរដ្ឋាភិបាល ចូលរួមកម្មវិធីក្នុងការជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងសវឹង នៅវត្តសំពៅមាស រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

សង្គមស៊ីវិលជាង២០ស្ថាប័នជំរុញរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដើម្បីទប់ស្កាត់សោកនាដកម្ម

អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាង២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលពន្លឿន​ការបង្កើត​ច្បាប់​​ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ដោយ​រក​ឃើញថាការដែលមានច្បាប់គ្រប់គ្រង​គ្រឿង​ស្រវឹង នឹង​បញ្ចៀសការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងវិបត្តិសង្គមផ្សេងៗ។
មន្ត្រីដុតបំផ្លាញគ្រឿងញៀន៥តោនក្នុងពិធីមួយនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការពន្លឿនសវនាការ និងពិនិត្យមើលភាពមិនប្រក្រតី

ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួនពីរ ដើម្បីពន្លឿនដោះស្រាយរឿងក្តីនៅតាម​តុលាការ និងយុទ្ធនការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីបង្កើនតម្លាភាព និងគុណភាព។ យុទ្ធនាការទាំងពីរ​​ ដែល​រួម​ទាំង​​​ការ​រៀបចំក្រុមការងារ​ដោះ​ស្រាយ​វិវាទ​​ក្រៅ​តុលាការផងនោះ ​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​កោត​សរសើរ​។
ស្ត្រីអ្នកលក់សាច់មាន់ និងសាច់ជ្រូកម្នាក់ អង្គុយរង់ចាំអតិថិជននៅក្នុងផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគម និងអ្នកជំនាញធ្វើយុទ្ធនាការស្នើឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាតម្លៃកសិផល

សមាគម និងអ្នកជំនាញធ្វើការជាមួយកសិករ និងកសិដ្ឋានរាប់ម៉ឺន កំពុងធ្វើយុទ្ធនាការ​ក្នុងទម្រង់​ផ្សេងៗគ្នាដើម្បីស្នើឱ្យស្ថាប័នជំនាញរបស់រដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាតម្លៃដំណាំ និងសត្វ​ចិញ្ចឹម​ដែលកំពុងជួបការលំបាក។
ផ្ទះបាក់ស្រុតចូលទន្លេបាសាក់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋរងគ្រោះដោយសារបាក់ស្រុតចូលទន្លេក្នុងខេត្តកណ្តាលស្នើ​ឱ្យ​អាជ្ញាធរជួយពន្លឿនដំណោះស្រាយ

ប្រជាពលរដ្ឋសំណូមពរដល់​អាជ្ញាធរជួយពន្លឿនការដោះស្រាយ ខណៈពេល​ដែលពលរដ្ឋ​កំពុង​ជួបផលប៉ះពាល់ជីវភាព​ប្រចាំថ្ងៃក្រោយពីផ្ទះពួកគាត់បានខូចខាតដោយសារ​បាក់​ស្រុត​ចូលទន្លេកាលពីចុងខែមេសា ហើយពួកគាត់មិនទាន់ទទួលបាន​ដំណោះ​ស្រាយ​នៅ​ឡើយ។
សម្ភារៈផ្ទះបាយ មានដូចជា ចាន ឆ្នាំ ខ្ទះ ជ្រុញ ព្យួរនៅក្រោមដើមឈើ ជំនួសឱ្យការរៀបចំទុក ដាក់ក្នុងចង្រ្កានបាយសមរម្យ។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋដែលបាក់ស្រុតផ្ទះនៅព្រែកថីស្នើឱ្យពន្លឿនការផ្ដល់ដីសម្រាប់សង់ផ្ទះដោយសារប្រឈមបញ្ហាអនាម័យ

ប្រជាពលរដ្ឋជិត៨០គ្រួសារដែលតាំងទីលំនៅបណ្ដោះអាសន្នស្ថិតក្នុងទីតាំងដីមួយកន្លែងក្នុង​ភូមិ​ព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើទៅអាជ្ញាធរឱ្យពន្លឿនការរៀបចំដី​សម្រាប់​​ពួកគេសង់ផ្ទះ ក្រោយការរស់នៅក្នុងផ្ទះប្រក់កៅស៊ូតង់ ជួបប្រទះនឹងការលំបាកបញ្ហា​ជីវភាព និងអនាម័យ បន្ទាប់ពីផ្ទះសម្បែងបាក់ស្រុតចូលស្ទឹង កាលពីខែមករាកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ចៅហ្វាយខេត្តមួយចំនួនថានឹងពន្លឿនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការតាមបញ្ជានាយករដ្ឋមន្ត្រី

អភិបាលខេត្តមួយចំនួនបានអះអាងថានឹងពន្លឿនការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធ​តុលាការឱ្យបានឆាប់រហ័សតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ខណៈ​ដែលតំណាងសហគមន៍មួយចំនួនសង្ឃឹមថាបទបញ្ជានេះនឹងក្លាយជាច្រកចេញចំពោះ​វិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។
មន្ត្រីក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីពី សិទ្ធិទទួលព័ត៌មានជាសកល ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលពន្លឿនដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះចំណាយពេលជាង​១០ឆ្នាំហើយ

រយៈពេលជាង១០ឆ្នាំមកហើយ ដែលច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានជាសកល ស្ថិតនៅ​ក្នុង​សេចក្ដីព្រាងច្បាប់នៅឡើយ​ ដោយមិនទាន់​បញ្ជូនទៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ដើម្បីពិនិត្យ​មុននឹងបញ្ជូនទៅពិភាក្សានិងអនុម័តនៅសភាជាតិ។ សង្គម​ស៊ីវិលរំពឹងថា ​រដ្ឋាភិបាល​​នឹងបញ្ចប់សេចក្ដី​ព្រាង​ច្បាប់នេះឱ្យបានឆាប់នាពេលខាងមុខ។
ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ

ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិ​លេខ៤ទៅកាន់ខេត្ត​កំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាក​ដល់ការធ្វើ​ដំណើរ។ ខណៈពលរដ្ឋ​ដែលរស់នៅតំបន់នោះ ទទូច​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រសួង​សាធារណការ​​ពន្លឿន​ការ​ជួសជុល​រឺស្ថាបនាឱ្យបាន​ឆាប់​រហ័ស​​ប្រកប​ដោយ​គុណភាពខ្ពស់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម