ធនាគារពិភពលោក៖ កំណែទម្រង់សំខាន់ៗត្រូវការចាំបាច់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់
ខណៈដែលឆ្នាំ២០២៤ចាប់ផ្ដើម ប្រទេសកម្ពុជាប្រឈមមុខនឹងដំណើរយឺតយ៉ាវផ្នែកសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់គោលដៅរបស់ប្រទេសដើម្បីក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ការរីកចម្រើននៅក្នុងវិស័យបរិយាកាសអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា គឺត្រូវការជាចាំបាច់ដើម្បីប្រទេសនេះឈានទៅដល់ការសម្រេចគោលដៅខាងលើនេះបាន។ នេះបើយោងតាមការវិភាគសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (World Bank)។