សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ពលករខ្មែរ

ពលករចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្នើឱ្យអាជ្ញាធរកម្ពុជាពន្លឿនដំណើរការនាំពួកគេត្រឡប់មកផ្ទះវិញ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ពលករចំណាកស្រុកម្នាក់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ពលករ​ខ្មែរ​នៅ​​អារ៉ាប៊ីសាអូឌីតចំនួន​៣០​នាក់ ស្នើពន្លឿន​ការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ ខណៈរង់ចាំបួនខែមកហើយ

អស់​រយៈពេល៤ខែមកហើយ ប៉ុន្តែ​ពលករខ្មែរចំនួន៣០នាក់ នៅតែស្ថិតក្នុងប្រ​ទេស​អារ៉ាប៊ីសាអូឌីតនៅឡើយ​ ខណៈពួកគេបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿន​ដំណើរការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ​ នេះបើយោងតាមការបង្ហោះសារ​នៅលើ​ហ្វេសប៊ុករបស់ពលករ​ម្នាក់​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

អាជ្ញាធរថៃបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់រាប់រយនាក់ត្រឡប់​មក​កម្ពុជា​វិញក្នុងពេលថ្មីៗនេះ

បច្ចុប្បន្ននេះពលករខ្មែរដែលឆ្លងដែនខុសច្បាប់ជាច្រើនត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមក​​កម្ពុជា​​​វិញជារៀងរាល់ថ្ងៃតាមច្រកអន្តរជាតិមួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលថា កក្តាដែលនាំឱ្យពលករខ្មែរឆ្លងដែនខុសច្បាប់នេះដោយសារតែកក្តាសេដ្ឋកិច្ចគ្រួសារ កង្វះព័ត៌មាន នីតិវិធីច្បាប់ស្មុគ្រស្មាញដែលនាំឱ្យចំណាយពេលវេលា និងថវិកាច្រើនជាដើម។
ប្រជាពលរដ្ឋខ្មែរព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតាមច្រកព្រំដែនស្រុកម៉ាឡៃ និងត្រូវឃាត់បានដោយកម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

ពលករខ្មែរធ្វើការនៅថៃប្រមាណជាពីរសែននាន់នឹងផុតទិដ្ឋាការការងារនៅត្រឹមចុងខែមេសា ឆ្នាំ២០២៤

ពល​ករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ប្រហែល​ពីរ​សែន​នាក់​នឹង​ត្រូវ​ផុត​ទិដ្ឋាការ​ការងារ​នៅ​ចុង​ខែ​មេសា ខណៈ​អាជ្ញាធរ​ថៃ​បានព្រមាន​ពលករ​ខ្មែរ និង​ពល​ករ​បរទេស​ផ្សេង​ទៀត​ដូច​ជា​ឡាវ និង​មីយ៉ាន់​ម៉ា​ឲ្យស្នើសុំ​ទិដ្ឋាការ​ថ្មី​មុន​ទិដ្ឋាការ​ចាស់​ផុត​កំណត់​។​
ពលករខ្មែរដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃវិលត្រឡប់មកស្រុកវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ពលករខ្មែរធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកមកលេងស្រុកកំណើត​មួយថ្ងៃៗរាប់ពាន់នាក់តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង

ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៤មក ក្នុងមួយថ្ងៃៗរាប់ពាន់នាក់​តាមបណ្តាច្រកព្រំដែនក្នុង​ខេត្ត​បាត់ដំបង​។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ជិត១០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ហើយអង្គការសង់ត្រាល់បានជួយឱ្យត្រឡប់មកកម្ពុជាវិញ។(រូបភាពផ្តល់ឱ្យ)

សង់ត្រាល់រកឃើញថា៖ ភាពស្មុគស្មាញនិងតម្លៃខ្ពស់នៃសេវារៀប​ចំ​ឯកសារជាកត្តាជំរុញឱ្យ​ពលករ​ខ្មែរ​ធ្វើចំណាកស្រុកខុសច្បាប់

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា(សង់ត្រាល់)បានរកឃើញថា តម្រូវការចំណាយថវិកាច្រើន និងនីតិវិធីស្មុគ​ស្មាញនៃការធ្វើឯកសារជាកត្តាធ្វើឱ្យ​ពលករ​ខ្មែរ​សម្រេចចិត្តប្រថុយគ្រោះថ្នាក់ក្នុងការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ឬថៅកែ​ក្រុមហ៊ុន។
អ្នកស្រី ប៉ែន ឡី កំពុងអង្គុយលើរទេះរុញ និងលោក យ៉ូត ឃុន ជាកូនច្បងរបស់អ្នកស្រី ដែលត្រូវឡានបុកបាក់ភ្លៅឈរកាន់ឈើច្រត់ថតពីក្រោយនៅខាងស្តាំ ព្រមទាំងកូនទាំង២នាក់ទៀត។ រូបភាពផ្តល់ឱ្យ

ម្តាយ និងកូនជាពលករខ្មែរនៅថៃធ្លាក់ខ្លួនពិការដេកទ្រាំជាមួយជំងឺព្រោះមិនមានលុយព្យាបាល

អ្នកស្រី ប៉ែន ឡី បានប្រាប់ថា៖ «ដើរអត់កើតទន់ជង្គង់អស់។​ លំបាកណាស់មិនដឹងមាន​អី​មើល​​​ខ្លួនទេ​ដើរ​មិន​រួច​រកអីមិនបានទេសព្វថ្ងៃនេះ​»។​
កម្មករខ្មែរកំពុងតែជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពួកគេត្រូវបានបញ្ឈប់ពីការងារ នៅការិយាល័យគាំពារនិងការពារខេត្តរ៉ាយ៉ង ប្រទេសថៃ។ រូបថតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពផ្តលឱ្យ

រោងចក្រមួយចំនួននៅប្រទេសថៃបញ្ឈប់ពលករខ្មែរដោយមិនប្រាប់ដំណឹងមុន

រោងចក្រនៅប្រទេសថៃមួយចំនួនបានបញ្ឈប់ពលករខ្មែរជាបន្តបន្ទាប់ដោយមិនបានផ្តល់​ដំណឹងមុនទេក្រោមមូលហេតុមិនមានការងារធ្វើ ដែលការសម្រេចនេះបានធ្វើឱ្យពួកគាត់​ជួបការ​លំបាក​មិនមានលុយសម្រាប់ចំណាយលើម្ហូបអាហារ និងការស្នាក់នៅ ខណៈការ​ស្វែង​រក​ការងារ​ថ្មីក៏លំបាក។​
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សាកសួរសុខទុក្ខ ពលករខ្មែរនៅ តំបន់និគម ផាត់តាណា ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្ថានទូត កម្ពុជាប្រចាំប្រទេសថៃ។

ពលករខ្មែរនៅថៃប្រហែល១លាននាក់បានផុតសុពលភាពឯកសារការងារនិងមិនមានឯកសារស្របច្បាប់

មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់លើកឡើងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករខ្មែរ​ដែល​កំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃមានជាង២លាននាក់ ក្នុងនោះពាក់កណ្តាល ឬស្មើនឹងប្រមាណ១លាននាក់ ដែលមិនមានឯកសារស្របច្បាប់ហើយ​កំពុងប្រឈមការ​កេង​ប្រវ័ញ្ចកម្លាំងពលកម្ម និងបារម្ភពីសមត្ថកិច្ចថៃចាប់ខ្លួន។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម