រដ្ឋាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈមានករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង ក្នុងចំណោមពលករ

មន្រ្តីយកសំណាកពីពលករចំណាកស្រុកវិលត្រឡប់ពីប្រទេសនៅក្នុងរូបថតមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង។

ក្រសួង​សុខាភិបាល​កម្ពុជា​និយាយ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២៣​នាក់​ ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​​រក​ឃើញ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​តំបន់​ព្រំដែន​កើនដល់​ ៥៦​ករណី ចាប់តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ថៃ​បាន​ជំរុញ​ឲ្យ​ពលករ​ធ្វើ​មាតុភូមិនិវត្តន៍។ ​

កម្ពុជាណែនាំពលករចំណាកស្រុកបន្តស្នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានការផ្ទុះជាថ្មីវីរុសកូវីដ១៩

រថយន្តនគរបាលដឹកពលករចំណាកស្រុកពីច្រកទា្វរអន្តរជាតិអូស្មាច់ ក្នុងខេត្តឧត្តរមានជ័យទៅកាន់មណ្ឌលចត្តាឡីស័កនៅថ្ងៃចន្ទនេះ។ រូបភាពដោយ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យពលករចំណាកស្រុកកម្ពុជាបន្តស្នាក់នៅក្នុងប្រទេសថៃ ឬក៏ត្រូវត្រៀមខ្លួនធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ បើអ្នកទាំងនោះត្រឡប់មកកម្ពុជា ដែលការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងជាថ្មីជំងឺកូវីដ១៩ នៅភាគខាងត្បូងនៃប្រទេសថៃ គឺខេត្តសាមុតសាខន។