ពលរដ្ឋបួននាក់បានស្លាប់នៅក្នុងហ្វូងមនុស្សដែលទៅទទួលអំណោយនៅផ្ទះវីឡារបស់មហាសេដ្ឋីម្នាក់
យ៉ាងហោចមនុស្ស៤នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីហ្វូងមនុស្សបានកើនឡើងកាន់តែច្រើននៅខាងក្រៅផ្ទះវីឡារបស់មហាសេដ្ឋី ជាកន្លែងដែលមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទទួលអំណោយជាលុយ(អាំងប៉ាវ)សម្រាប់រដូវចូលឆ្នាំចិន។