ក្រុមកីឡាហាប់គីដូកម្ពុជា បានលះបង់គ្រប់យ៉ាង ទម្រាំមានឱកាសប្រកួតអន្តរជាតិលើកដំបូង ក្រោយរង់ចាំច្រើនទសវត្សរ៍
ស្ថិតក្នុងឯកសណ្ឋានកីឡាពណ៌ស និងពណ៌ខ្មៅ ដែលចងរឹតដោយខ្សែក្រវាត់ចម្រុះពណ៌បញ្ជាក់ពីកម្រិតជំនាញរៀងៗខ្លួននោះ កីឡាករ កីឡាការិនីហាប់គីដូកម្ពុជាចំនួន១៩នាក់ បាននឹងកំពុងប្រឹងប្រែងហ្វឹកហាត់ និងប្រកួតសមគ្នាជាប្រចាំក្នុងសាលប្រក់ស័ង្កសីមួយ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមខ្លួនចូលរួមការប្រកួត នៅលើឆាកអន្តរជាតិ ដែលត្រូវធ្វើនៅប្រទេសថៃ នាខែសីហាខាងមុខនេះ។