សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ពាណិជ្ជកម្ម

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។
លោកស្រី Melissa A. Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

បញ្ហា​នីតិរដ្ឋ និងអំពើពុករលួយធ្វើឲ្យវិនិយោគិនអាមេរិកស្ទាក់ស្ទើរ​ចូលមកកម្ពុជា

ទោះបីជា​សហរដ្ឋអាមេរិកមានបំណងចង់ឃើញការកើនឡើងនៃការវិនិយោគរបស់អាមេរិក​នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហានីតិរដ្ឋ និងអំពើពុករលួយបង្កើតជាឧបសគ្គដល់ការទាក់ទាញការវិនិយោគពីក្រុមហ៊ុនអាមេរិកមកកម្ពុជា នេះបើយោងតាមលោកស្រី មេលីសា ប្រោន (Melissa A Brown) ឧបការីរងរដ្ឋ​មន្ត្រីការបរទេសសហរដ្ឋអាមេរិក​ទទួល​បន្ទុក​​​ការិយាល័យកិច្ចការអាស៊ី​បូព៌ា និងប៉ាស៊ីហ្វិក។
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងអ្នកតំណាងរាស្ត្រឈរថតរូបអនុស្សាវរីយ៍នៅខាងក្រៅអគាររដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

កំណត់ត្រួសៗអំពីថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្មី និងទំនាក់ទំនងគ្រួសារ និងពាណិជ្ជកម្ម

ការបោះឆ្នោតជាកញ្ចប់តែមួយលើក​នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែល​បាន​ពង្រឹង​តួនាទីរបស់​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ជាការចាប់ផ្ដើម​នូវការ​ផ្លាស់ប្ដូរ​​តួនាទីរដ្ឋមន្ត្រីកំពូលៗជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម