សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ពិការ

មន្ត្រីដោះមីនប្រើឧបករណ៍រាវមីនដើម្បីបង្ហាញពីការដោះមីននៅក្នុងចម្ការមីនដល់ក្រុមអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលដោះមីនក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ (ខេមបូចា/ព្រីង សំរាំង)

មនុស្ស​១៤នាក់​ស្លាប់ដោយសារគ្រាប់មីននៅក្នុងឆ្នាំ២០២៣ ខណៈជប៉ុន​ផ្ដល់​ថវិកា១,៣លាន​ដុល្លារ​សម្រាប់សម្អាត​មីន

មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា​ហៅ​កាត់​ថា CMAC បាន​ឲ្យ​ដឹង​ថា​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​២៦​នាក់ ក្នុង​នោះ​មាន​១៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ប្រាំបី​នាក់​បាន​ធ្លាក់​ខ្លួន​ពិការ និង​បួន​នាក់​ផ្សេង​ទៀត​រង​របួស ដែល​ចំនួន​នេះ​បង្ហាញ​ពី​ការ​ថយចុះ​នៃជន​រងគ្រោះ​ដោយ​សារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​
អ្នកស្រី ប៉ែន ឡី កំពុងអង្គុយលើរទេះរុញ និងលោក យ៉ូត ឃុន ជាកូនច្បងរបស់អ្នកស្រី ដែលត្រូវឡានបុកបាក់ភ្លៅឈរកាន់ឈើច្រត់ថតពីក្រោយនៅខាងស្តាំ ព្រមទាំងកូនទាំង២នាក់ទៀត។ រូបភាពផ្តល់ឱ្យ

ម្តាយ និងកូនជាពលករខ្មែរនៅថៃធ្លាក់ខ្លួនពិការដេកទ្រាំជាមួយជំងឺព្រោះមិនមានលុយព្យាបាល

អ្នកស្រី ប៉ែន ឡី បានប្រាប់ថា៖ «ដើរអត់កើតទន់ជង្គង់អស់។​ លំបាកណាស់មិនដឹងមាន​អី​មើល​​​ខ្លួនទេ​ដើរ​មិន​រួច​រកអីមិនបានទេសព្វថ្ងៃនេះ​»។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម