និពន្ធនាយកសារព័ត៌មានភាសាចិនម្នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយផ្សាយព័ត៌មាន «ក្លែងក្លាយ» ពីការលក់វ៉ាក់សាំងកូវីដ១៩

បុរសម្នាក់បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

និពន្ធនាយកជនជាតិចិន នៃ​សារព័ត៌មាន​អនឡាញ Angkor Today ត្រូវ​បានបណ្ដេញ​ចេញ​ពី​កម្ពុជា​ បន្ទាប់ពី​បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយអះអាង​ថា​មាន​ការ​លក់​វ៉ាក់សាំង​កូវីដ១៩ ដោយ​មិន​ត្រឹម​ត្រូវ​នៅ​មន្ទី​រ​ពេទ្យ​កាល់ម៉ែត ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី​២០ ខែកុម្ភៈ ឡើង​ដល់២៣៤ករណី។