សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ព្រលានយន្តហោះថ្មី

តំណាងក្រសួងរៀបចំដែនដី ចេញមកខាងមុខក្រសួង ដើម្បីជួប និងពិនិត្យមើលញត្តិរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលាន​យន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ

គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង​៤៥០​គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង​៥៧០​គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។
ប្រជាពលរដ្ឋនៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី ប្រមូលផ្តុំគ្នាឲ្យពន្លឿនការដោះស្រាយសំណងដីធ្លី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឲ្យ)

ប្រជាពលរដ្ឋនៅក្បែរ​ព្រលានយន្តហោះភ្នំពេញថ្មី ស្នើឲ្យអាជ្ញាធរ​ពន្លឿនការ​​ដោះស្រាយ​សំណង​សម្រាប់ដីរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ៨០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅក្បែរ​ទីតាំង​ដី ដែលត្រូវបានរៀប​ចំ​ទុក​សម្រាប់គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី ដែលបច្ចុប្បន្នកំពុងដំណើរ​ការ​សាងសង់ ដោយពួកគាត់​​អំពាវនាវឱ្យអាជ្ញាធរពន្លឿនដំណើរការដោះស្រាយ នេះបើយោងតាមការ​លើក​ឡើង​របស់​តំណាងសហគមន៍។
ប្រឡាយទឹកទទឹង២ម៉ែត្រដែលជីកដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០២១ ដែលកាត់ផ្ដាច់ផ្លូវចេញចូលរបស់កសិករទៅក្នុងដីស្រែចម្ការរបស់ពួកគេ ។ រូបថតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កសិករ​ខេត្តតាកែវ​អាក់អន់ចិត្ត​នឹង​សំណងថ្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

កសិករជិត ១០០នាក់​នៅក្នុងស្រុក​បាទី ដែលដីរបស់ពួកគាត់​ត្រូវបាន​យកទុកសម្រាប់ការអភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាខ្មៅ ដែលមានតម្លៃ​ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាលថ្មី​ដើម្បីរក​ដំណោះស្រាយ​ចំពោះការបាត់បង់មុខរបរ​ចិញ្ចឹមជីវិត ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​មហាសេដ្ឋី​ ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេ​អះអាងថា ការស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះបញ្ហា​នេះដែល​បានអូសបន្លាយពេល​អស់​ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។ ​
ពលរដ្ឋឃុំអំពៅព្រៃជាង១៣០គ្រួសារកំពុងឈររង់ចាំជួបអភិបាលស្រុកកណ្តាលស្ទឹងអស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី២៩ សីហា ២០២៣ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាក្រោយអាជ្ញាធរ​មិនធ្វើតាមសន្យាមុនពេលបោះឆ្នោត

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាសុំឱ្យមានការដោះស្រាយពី​អាជ្ញាធរស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី២៩សីហា ដោយសារអាជ្ញាធរមានការសន្យាថា​ក្រោយការបោះឆ្នោត​នឹង​មានការ​ដោះស្រាយជូនពួកគាត់ ប៉ុន្តែ​មក​ដល់ពេលនេះមិនទាន់​ទទួលបាន​ដំណោះស្រាយនៅឡើយ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយលេខ៩៤ក្នុងឃុំកណ្ដោកខេត្តកណ្ដាលប្រមូលផ្ដុំគ្នានៅវេទិកា ក្នុងសហគមន៍របស់ពួកគេ ដើម្បីបង្ហាញពីភាពភ័យខ្លាចទៅនឹងការបណ្ដេញចេញទាក់ទងនិងគម្រោងព្រលានយន្តហោះថ្មី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកណ្ដាល ដែលប្រឈមនឹងការបណ្ដេញចេញពីតំបន់ព្រលានយន្តហោះថ្មី ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី

ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​​រស់នៅ​លើ​ទំនប់​៩៤ ដែល​កំពុង​ប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​​​ព្រលាន​យន្ត​ហោះ​ថ្មី​ ក្នុង​ខេត្ត​កណ្ដាល បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ផ្ដល់​​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ឲ្យ​ពួកគេ  ដើម្បីអាចអភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​បញ្ឈប់​ការ​បំភិត​បំភ័យ។
អ្នកបើកបរម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ ខេមបូចា / ព្រីង សំរាំង

តុលាការខេត្តកណ្តាលសម្រេចឲ្យអ្នកតវ៉ាគម្រោងព្រលានយន្តហោះថ្មី៩នាក់រួចផុតពីបទចោទ

សាលា​ដំបូង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អង្គារ​បាន​រកឃើញថា ​អ្នក​ភូមិ​​៩​នាក់​គ្មាន​ពិរុទ្ធទេ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ​ជុំវិញ​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោងសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ ដែល​នឹង​បង្ខំ​ពួក​គេ​និង​ក្រុម​គ្រួសារ​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅ។
ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញចេញដើម្បីយកដីអភិវឌ្ឍព្រលានយន្តថ្មីជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីក្រសួងដែនដី នៅស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា

ពលរដ្ឋដែលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីទាមទារឲ្យមានការបញ្ជាក់ពីសំណងឲ្យបានច្បាស់លាស់

ប្រជាពលរដ្ឋ៦០គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ព្រលានយន្តហោះដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារនៅក្នុងខេត្តកណ្តាលបានជួបជាមួយតំណាងរបស់ក្រុមហ៊ុននិងមន្ត្រីមកពីក្រសួងរៀបចំដែនដីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីសំណងសម្រាប់លំនៅដ្ឋានរបស់ពួកគាត់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម