ផលិតករជនជាតិដើមភាគតិចថតភាពយន្តឯកសារសហគមន៍ដែលមានវិបត្តិ
កញ្ញា ចេន សុជាតា ដែលមានអាយុ ១៩ឆ្នាំ មកពីក្រុងបានលុង ខេត្តរតនគិរី បាននិយាយថា ការផលិតភាពយន្តបានក្លាយទៅជាមធ្យោយបាយដ៏សំខាន់មួយសម្រាប់កញ្ញា ដើម្បីប្រារព្ធ និងអភិរក្សវប្បធម៌ជនជាតិដើមទំពួនរបស់កញ្ញា។ ចាប់តាំងពីបានចូលរៀននៅកម្មវិធី ផលិតភាពយន្ត ដែលត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណាកាលពីឆ្នាំមុន កញ្ញាបានផលិតវីដេអូឯកសារខ្លីមួយដែលរួមបញ្ចូលគំនិតជាច្រើននៅក្នុងការផលិត។