សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ភ្ញៀវទេសចរ

ពលរដ្ឋ និងសិស្សសាលាបានយកដៃខ្ទប់ច្រមុះ ខណៈដែលមានរថយន្តបើកឆ្លងកាត់បណ្តាលឱ្យដីហុយ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ពលរដ្ឋប្រាំភូមិនៅតំបន់អង្គរទន្ទឹងរង់ចាំផ្លូវចាក់បេតុងជាង៣០ឆ្នាំមកហើយ

ផ្លូវ​​មួយ​ខ្សែ​ចាប់​ពី​ផ្លូវ​វង់​ធំ​ទី២​ក្បែរ​ប្រាសាទ​នាគព័ន្ធដែល​កាត់ចំ​កណ្តាល​ឃុំ​លាងដៃ​នៃ​ស្រុក​​អង្គរធំ ​នៅ​ពេល​មាន​រថយន្ត​បើក​ឆ្លង​កាត់​ម្តងៗ​បណ្តាលឱ្យ​ដីហុយ​ប៉ះពាល់ដល់ការ​​រស់នៅ​របស់ពលរដ្ឋក្នុង​តំបន់​នោះ និងខែភ្លៀងបែកភក់ពិបាកធ្វើដំណើរនៅផ្នែកខ្លះនៃផ្លូវ។ ប្រជា​សហគមន៍​អះអាង​ថា ​បញ្ហានេះក៏ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ភូមិ​បុរាណ​ក្នុង​តំបន់​អង្គរ​ និងប៉ះពាល់ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរផងដែរ។
អ្នកទេសចរដើរទស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនៅខេត្តសៀមរាប នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ (រូបថតពីមន្ទីរទេសចរណ៍ខេត្តសៀមរាប)

លោក ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរនិង​ដាក់ចេញ​វិធានការសំខាន់ៗដើម្បី​ដោះស្រាយ​បញ្ហា​ការធ្លាក់ចុះភ្ញៀវទេសចរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វះស្វែង​ឱ្យ​មានជើងហោះហើរត្រង់ច្រើនថែមទៀត​ពី​បណ្ដា​ប្រទេសនានា​នៅក្នុងតំបន់ និង​ការសម្របសម្រួល​ពី​វិស័យ​បដិសណ្ឋារកិច្ច​ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍ឱ្យ​មក​ទស្សនា​ប្រាសាទអង្គរវត្ត ។ ការអំពាវនាវនេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ពីមហាជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការធ្លាក់ចុះ​ចំនួន​អ្នក​ទេសចរ​ខ្លាំង​នៅក្នុង​ខេត្ត​សៀមរាប ក្នុង​អំឡុងរដូវកាល​ខ្សត់ភ្ញៀវ ។
នគរបាលពង្រាយកំលាំងទៅតាមគោលដៅយាមល្បាត ដើម្បីពង្រឹងសុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ (រូបថត ហាង សុជាតា)

អាជ្ញាធរពង្រាយកម្លាំងពង្រឹងសន្តិសុខ​២៤​ម៉ោង ដើម្បីរក្សាសុត្ថិភាព​ជូន​ពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបានដាក់ពង្រាយនគរបាលយាមល្បាតប្រចាំការនៅតាមគោលដៅ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរក្សានូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងភ្ញៀវទេសចរដែលមកទស្សនានៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ ធម្មជាតិ។
ចំណតរថយន្តនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

អាជីវករឆ្នេរអូរឈើទាលអះអាងថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនយកថ្លៃចតរថយន្តពីភ្ញៀវទេសចរ នាំឱ្យប៉ះពាល់ដល់ភ្ញៀវ

ខេត្តព្រះសីហនុ៖ ​អាជីវករដែលមាន​​ភោជនីយដ្ឋានលក់ដូរជាង៤០ហាង មានទីតាំង​នៅតាម​ឆ្នេរអូរ​ឈើទាល ក្រុងព្រះសីហនុ បង្ហាញ​ការមិនពេញចិត្តចំពោះ​ការយកថ្លៃភាស៊ីចំណត​រថយន្ត​ពី​​ភ្ញៀវ​ទេសចរ ដែលចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ដែលចាប់ផ្តើមអនុវត្តកាលពី​ថ្ងៃ​​ទី​៦ ខែកុម្ភៈ​ថា អាចនាំឱ្យ​ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មិនសប្បាយ​ចិត្ត ហើយឈប់​ចូល​មកកម្សាន្តឆ្នេរនេះទៀត។
ទឹកគ្រឿងបាត់ដំបងជាមុខម្ហូបដែលជាទីពេញនិយមមួយរបស់ទីក្រុងនេះ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

ម្ហូបអាហារអ្នកក្រុងបាត់ដំបងត្រូវបញ្ជូលក្នុងបញ្ជីនៃបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូ

បាត់ដំបង ជាទីក្រុងដែលសម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណី បានក្លាយជា​ទីក្រុង​ដំបូងគេរបស់កម្ពុជាដែលចូលរួមជាមួយបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) សម្រាប់ទិសដៅអាហារដ្ឋាន ដោយអាជ្ញាធរមូលដ្ឋាន និងអាជីវករសន្យា​ថា ​នឹងបង្កើនការផ្សព្វផ្សាយ និងបន្តកែលម្អផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​កាន់តែច្រើន។
ភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ (ខេមបូចា/ ព្រីងសំរាំង)

មគ្គទេសក៍ទេសចរណ៍ជាច្រើនបារម្ភពីផលប៉ះពាល់ដល់ភ្ញៀវទេសចរ ខណៈ​អាជ្ញាធរអប្សរាគ្រោងសាកល្បងខ្សែទស្សនាថ្មីដោយកំណត់រយៈពេលទស្សនានៅតំបន់អង្គរ

មគ្គទេស​ក៍​ទេសចរណ៍តំបន់ប្រាសាទអង្គរជាច្រើននាក់បានលើកឡើងថា​ វានឹងផ្តល់ផល​លំបាក និងបណ្តាលឱ្យភ្ញៀវទេសចរកកស្ទះ ខណៈអាជ្ញាធរអប្សរាគ្រោងនឹង​ដាក់ឱ្យដំណើរការ​សាកល្បង ​ដោយកំណត់រយៈពេលក្នុងការដើរទស្សនាតាមកន្លែងផ្សេងៗនៃតំបន់អង្គរ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ព័ត៌មានថ្មី

អត្ថបទពេញនិយម