កម្លាំងប្រតិបត្តិបានរកឃើញសាកសពអ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ហើយ និងត្រៀមបញ្ជូនទៅភ្នំពេញ
អ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ត្រូវបានរកឃើញស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី២៩ និង៣០ ខែកក្កដានេះ នៅកន្លែងយន្តហោះធ្លាក់ លើភ្នំយ៉ាវយ៉ៃ។ យោងតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានចុះទៅដល់តំបន់កើតហេតុ។