អគ្គីភ័យសម្លាប់មនុស្សជាង៥០នាក់ក្នុងឆ្នាំ២០២៣ ខណៈមន្ត្រីបារម្ភពីការកើនឡើង
មនុស្សជាង៥០នាក់បានស្លាប់ និងជិត១០០នាក់ផ្សេងទៀតរងរបួសដោយសារគ្រោះអគ្គីភ័យនៅកម្ពុជាក្នុងឆ្នាំ២០២៣ ដែលតួលេខនេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០២២ ខណៈសមត្ថកិច្ចជំនាញអះអាងថា កម្ពុជាអាចប្រឈមអគ្គីភ័យកាន់តែច្រើន ដោយសារអាគារខ្ពស់ៗកើនឡើង ប៉ុន្តែអ្នកជំនាញ និងសម្ភារៈជួយសង្រ្គោះនៅមានកង្វះខាត។