
គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក ក្រោយធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ
គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ដោយចោទថា បានធ្វើអត្ថាធិប្បាយដែលបង្កចលាចល និងញុះញង់ឲ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌មាន Fresh News។