ពលរដ្ឋនៅស្រុកក្រូចឆ្មារត្អូញត្អែរពីមន្ទីរពេទ្យបង្អែកស្រុកគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់សម្រាលកូន
ពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានលើកឡើងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារគ្មានឧបករណ៍បរិក្ខារពេទ្យគ្រប់គ្រាន់ សម្រាប់សម្រាលកូនដោយវះកាត់នោះទេ បណ្តាលឱ្យពលរដ្ឋជួបការលំបាកជាច្រើនក្នុងការទទួលសេវាសុខាភិបាលសាធារណៈ ដោយត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅខេត្តផ្សេងដើម្បីទទួលសេវាសម្រាលកូនដោយវះកាត់។