អ្នកសារព័ត៌មានជាង១០០នាក់ដាក់ញត្តិស្នើឱ្យក្រសួងដកអាជ្ញាបណ្ណសារព័ត៌មាន លោក ផែង វណ្ណៈ បន្ទាប់ពីរងការមាក់ងាយ
អ្នកសារព័ត៌មានអនឡាញជាង១០០នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីស្នើឱ្យចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយពេលដែលបុគ្គលរូបនេះបាននិយាយប្រមាថដល់កិត្តិយសរបស់អ្នកសារព័តមាននៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផ្ទាល់ខ្លួនរបស់គាត់។