
បុគ្គលិកព្រលានយន្តហោះខេត្តសៀមរាបទាមទារចូលធ្វើការវិញ ខណៈក្រុមហ៊ុនមិនគោរពតាមសន្យា
បុគ្គលិកដែលបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានផ្ទុះការតវ៉ាសាជាថ្មី ក្រោយពួកគេត្រូវបានបញ្ឈប់ពីការងារកំឡុងពេលរាតត្បាតជំងឺកូវីដ១៩កាលពីឆ្នាំ២០២០។ ពួកគេទាមទារឱ្យក្រុមហ៊ុនព្រលានយន្តហោះមួយនេះ ទទួលយកពួកគេឱ្យចូលធ្វើការវិញតាមការសន្យា ខណៈពួកគេឃើញក្រុមហ៊ុនប្រកាសរើសបុគ្គលិកថ្មី។