
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិនគោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចតុលាការកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈកញ្ញាត្រឡប់មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ។