ការឆ្លើយតបចម្រុះចំពោះការសន្យាមួយចំនួនរបស់របបយោធាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

ជាមួយនឹងដំណើរទស្សនកិច្ចការទូតដែលមានការរំពឹងខ្ពស់របស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមកនេះ ក្រុមអ្នកសង្កេតការណ៍មាន​ការយល់ឃើញផ្សេងៗគ្នា​ពីដំណើរទស្សនកិច្ចនេះ។

លោក ហ៊ុន សែន ជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ទោះបីជាមានការរិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពីលោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ចំពេលមានការរិះគន់យ៉ាងខ្លាំង​ពីសង្គមស៊ីវិល និងសាធារណជនជុំវិញជំនួបរបស់លោកជាមួយមេដឹកនាំ​របបយោធា​។ 

លោក ហ៊ុន សែន បញ្ជាក់ជំហរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ទោះមានការរិះគន់ច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយរដ្ឋមន្ត្រីការបរទេសតំណាងរបបយោធាមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wanna Maung Lwin) នៅវិមានសន្ដិភាពក្នុងទីក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ ហើយបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ចេត​នា​របស់​លោក​ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីជួប​ជាមួយ​មេ​ដឹក​នាំ​របបយោធា ដែល​ឡើង​កាន់​អំណាច​កាលពីខែ​កុម្ភៈ តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​។ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​ការពារ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ដែរថា ប្រទេសចិន​មិន​មាន​ឥទ្ធិ​ពល​លើ​ជំហរ​របស់​កម្ពុជា​​ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដែរ​។​