
ក្រុមអត្តពលិកកម្ពុជាដណ្តើមបានលទ្ធផលដ៏ត្រចះត្រចង់ពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី
កីឡាករ កីឡាការិនីគុនចម្រុះកម្ពុជា បានរួមគ្នាបង្កើតនូវលទ្ធផលដ៏ត្រចះត្រចង់មួយ ពីការធ្វើម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd Asian Mixed Martial Arts Championship) ឆ្នាំ២០២៤ តាមរយៈការដណ្តើមបានមេដាយមាស១ ប្រាក់៥ និងមេដាយសំរឹទ្ធចំនួន៩ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមប្រទេសចូលរួមទាំង១៥។