សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: មេដឹកនាំសហជីព

មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/​ព្រីង សំរាំង)

កម្មករ​រាប់​ពាន់​នាក់​ទាមទារ​យុត្តិធម៌ ប្រាក់​ឈ្នួល​សមរម្យ និង​បើកលំហសេរីភាព​នាទិវាពលកម្មអន្តរជាតិ

មេដឹកនាំសហជីព និងកម្មកររាប់ពាន់នាក់មកពីឧស្សាហកម្មផ្សេងៗ និងសហជីពឯករាជ្យបានអំពាវនាវឱ្យបន្តការតស៊ូទាមទារសេរីភាពសង្គមស៊ីវិល ការគោរព និងប្រាក់ឈ្នួលសមរម្យក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៩ ចំពេលមានការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អស្ថានភាពការងារក្នុងប្រទេស រួមទាំងអត្ថប្រយោជន៍របស់ពួកគេ។

សាច់ញាតិ មេដឹកនាំសហជីព និងអ្នកនយោបាយ ទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌សម្រាប់ លោក ជា វិជ្ជា

សាច់ញាតិ មេដឹកនាំ​សហជីព អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រារព្ធខួប ២១ឆ្នាំ នៃឃាតកម្មលើអតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ លោក ជា វិជ្ជា ។ ការ​ជួបជុំ​គ្នា​គឺ​​​នៅ​រូបសំណាក លោក ជា វិជ្ជា នា​សួនខាង​ជើង​វត្តលង្កា និង​ខាងលិចវិមានឯករាជ្យ ត្រង់​ចំណុច​ប្រសព្វ​មហាវិថី​ព្រះសីហនុ…
ស្ត្រី​ម្នាក់​ចូលរួម​រំលឹកខួបលើកទី២១នៃ​មរណភាព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​​រាជធានី​ភ្នំពេញ។ រូបថតនៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំ)

ក្រុមគ្រួសារ និងសាច់ញាតិបានស្រែក​រក​យុត្តិធម៌​អស់​រយៈ​២១​ឆ្នាំ​ ខណៈឃាតកដែលសម្លាប់លោក ជា វិជ្ជា មិនទាន់រកឃើញ

ម្ភៃមួយឆ្នាំបន្ទាប់ពីអតីតមេដឹកនាំសហជីពលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតែមិនអាចដោះស្រាយបាន។ កាល​ពីព្រឹក​ថ្ងៃ​ពុធ មេដឹកនាំ​សហជីព ក្រុម​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​សាច់​ញាតិ បានជួបជុំគ្នារំលឹកខួប និងបានទាមទារ​យុត្តិធម៌​ចំពោះ​សកម្មជន​ដែល​ត្រូវ​គេ​សម្លាប់ ដោយ​ទទូចឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត។​
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

សាលាដំបូង​រាជធានី​ភ្នំពេញ​តម្កល់​សាលក្រម​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី

សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃពុធ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បានសម្រេច​តម្កល់​សាលក្រម​​ ដែល​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព គឺ លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល ​​១៨​ខែ ​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ហើយ​និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ពីរ​លាន​រៀល (ប្រមាណ ៥០០​ដុល្លារ) នោះ ឱ្យ​នៅ​ជា​បាន​ការ​ដដែល ។ ការ​សម្រេចតម្កល់​សាលក្រម ដោយ​ទុក​ឱ្យ លោក…
សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងក្រុមស្ត្រីថ្ងៃសុក្រចាប់ផ្តើមធម្មយាត្រាដែលរំពឹងទុកលើចម្ងាយផ្លូវ២១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយនិងសកម្មជនផ្សេងទៀតពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនហែធម្មយាត្រាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ អំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំសហជីព

សកម្មជន​ប្រមាណ​៣០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ មុន​នឹង​បន្ត​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥​សម្រាប់​​ធម្មយាត្រា​​ជាង​២០០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​ទៅ​ខេត្ត​ពោធិ៍សាត់ ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​និង​សីលធម៌​សង្គម។
អតីតមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍មកដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រាប់សវនាការស្នើសុំនៅក្រៅឃុំរបស់ពួកគេ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

មេដឹកនាំសហជីពណាហ្គាវើលដ៍ត្រូវបានបដិសេធឲ្យនៅក្រៅឃុំ ខណៈកិច្ចប្រជុំអន្តរក្រសួងមិនទាន់បង្ហាញលទ្ធផល

សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចក្នុងការបដិសេធមិនឲ្យនៅក្រៅឃុំចំពោះមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបីនាក់ ដែលរួមមានប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ផងដែរ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មេដឹកនាំសហជីពណាហ្គាវើលដ៏ និងកូដករ៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងយប់ឆ្លងឆ្នាំសកល

មេដឹកនាំសហជីពណាហ្គាវើលដ៍ និងកូដករចំនួន៩នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនក្នុង​យប់ឆ្លងឆ្នាំ​សកល២០២១ចូលឆ្នាំ២០២២ ខណៈពួកគេបានបន្តធ្វើកូដកម្មនៅមុខ​សណ្ឋាគារ និង​កាស៊ីណូណាហ្គាវើលដ៍ដើម្បីទាមទារដំណោះស្រាយការងារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម