សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ម៉ម រិទ្ធី

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោសលើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​ការ​ផ្ដន្ទាទោស​លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​កម្មករ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) ពី​បទ​ញុះញង់​តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ«ធ្វើ​ឲ្យ​ខូច​ដល់​ការ​សម្រេច​របស់​តុលាការ» តាម​មាត្រា ៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ១៨ខែ និង​ពិន័យ​ជា​ប្រាក់២លាន​រៀល (៥០០ដុល្លារ)។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

លោក ម៉ម រិទ្ធី មេដឹកនាំសហជីព ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ​១៨ខែ ដោយសារ​រិះគន់កាស៊ីណូ ជីនប៉ី

លោក ម៉ម រិទ្ធី មេដឹកនាំសហជីពត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអង្គារ បន្ទាប់ពីបានកាត់ទោសពីបទ​ញុះញង់ឱ្យប្រព្រឹត្តបទល្មើស​ជាអាទិ៍ ក្រោយ​ពីមាន​បណ្តឹងពី​ក្រុមហ៊ុន ជីនប៉ី​ គ្រុប​ ដែលជាកម្មសិទ្ធិរបស់ជន​ជាតិ​ចិន ហើយត្រូវបានបញ្ជូនទៅពន្ធ​នាគារ​​ព្រៃស ទី​ដែលលោកនឹងអនុវត្តទោសរយៈពេល១៨​ខែ។ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម