ឧកញ៉ា ហ៊ី គឹមហុង ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារកំពុងវ័ណ្ឌកនឹងបំណុល
តុលាការបានសម្រេចដោះលែងម្ចាស់ក្រុមហ៊ុនពិភពដីមាសលោក ហ៊ី គឹមហុង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទោះបីជាសំណុំរឿងនេះនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។ ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលបានវិនិយោគរកស៊ីជាមួយក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាបំណុល និងកំពុងស្វែងរកដំណោះស្រាយ។