
រដ្ឋាភិបាលថ្មីដាក់ចេញគោលនយោបាយសាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងប្រាប់អំពីគោលនយោបាយសំខាន់ៗ ដែលត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំសិក្សាថ្មីថ្ងៃទី១ ខែធ្នូ។