ក្រុមយុវជនបដិសេធការចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន

ឈឿន ដារ៉ាវី សកម្មជននៃក្រុមយុវជនខ្មែរថាវរៈមកដល់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនយុវជនចំនួន៤នាក់ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុននិងត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំសហជីពបានអះអាងថា ខ្លួន គ្មានកំហុស អំឡុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃសំណុំរឿងដែលធ្វើឲ្យសកម្មជនសិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយ។