សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: យូណេស្កូ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ធ្វើបទបង្ហាញសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។ (ហ្វេសប៊ុកក្រសួងព័ត៌មាន)

ប្រតិកម្មចម្រុះជុំវិញ​ការពិគ្រោះយោបល់​របស់ក្រសួងព័ត៌មាន​អំពី​សេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន

ក្រសួងព័ត៌មាន​បានរៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ជាមួយ​តំណាង​សមាគម​​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ប្រមាណ ២០០​នាក់ ស្ដីពី​សេចក្ដីព្រាង​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃពុធ​ ។ ​សមាគម​ជាច្រើន​បាន​សម្ដែង​ការគាំទ្រ​ចំពោះធម្មនុញ្ញនោះ ទោះបីជា​ការផ្ដល់ធាតុចូលនៅមាន​កម្រិត​ក្ដី ប៉ុន្តែ សមាគម​មួយចំនួនផ្សេងទៀត​បានស្នើសុំ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិនិត្យ​​លើ​សេចក្ដី​ព្រាង​ធម្មនុញ្ញនេះ ។
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ថ្លែងទៅកាន់អ្នកភូមិនៅឯសាលាខេត្ត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ (អង្គការ លីកាដូ)

អ្នកភូមិនៅខេត្តសៀមរាបតវ៉ាប្រឆាំងអាជ្ញាធរអប្សរា ដើម្បីបន្តរស់នៅភូមិកំណើតរបស់ពួកគេ

កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋ​ជាច្រើនរយគ្រួសារ​ដែលរស់នៅ​ក្នុង​តំបន់ឧទ្យានអង្គរបាននាំគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរជាតិអប្សរា ដែល​គ្រប់គ្រង​ឧទ្យាន ដោយសារតែហាមឃាត់ពួកគេ​មិន​ឱ្យ​ធ្វើការសាងសង់​ និង​សកម្មភាពផ្សេងៗទៀត​ដែលទ្រទ្រង់​ដល់​ការប្រកបរបរ​ចិញ្ចឹមជីវិតរបស់ពួកគេ ។
ទឹកគ្រឿងបាត់ដំបងជាមុខម្ហូបដែលជាទីពេញនិយមមួយរបស់ទីក្រុងនេះ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

ម្ហូបអាហារអ្នកក្រុងបាត់ដំបងត្រូវបញ្ជូលក្នុងបញ្ជីនៃបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូ

បាត់ដំបង ជាទីក្រុងដែលសម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណី បានក្លាយជា​ទីក្រុង​ដំបូងគេរបស់កម្ពុជាដែលចូលរួមជាមួយបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) សម្រាប់ទិសដៅអាហារដ្ឋាន ដោយអាជ្ញាធរមូលដ្ឋាន និងអាជីវករសន្យា​ថា ​នឹងបង្កើនការផ្សព្វផ្សាយ និងបន្តកែលម្អផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​កាន់តែច្រើន។
ផ្ទះដែលកំពុងសាងសង់នៅកន្លែងតាំងទីលំនៅថ្មីនៅតំបន់រុនតាឯកកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរកម្ពុជាបានប្រាប់អង្គការយូណេស្កូថា ទីតាំងនេះត្រូវបាន «រៀបចំ» សម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលផ្លាស់ទីលំនៅនិងចាប់ផ្តើមមកដល់កាលពីចុងឆ្នាំ២០២២។ (បុគ្គលិកខេមបូចា)

អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោះស្រាយការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ

អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហា​បណ្តេញចេញដោយបង្ខំនៅ​តំបន់​អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការ​យូណេស្កូ​ចាប់​ផ្តើមកាលពីថ្ងៃអាទិត្យ​នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការជន់លិចនៅរុនតាឯកជាទីតាំងដែលប្រជាពលរដ្ឋទើបត្រូវបានបានផ្លាស់ទីទៅរស់នៅ រូបភាពថតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋផ្លាស់ទៅនៅតំបន់រុនតាឯក កំពុងប្រឈមនឹងការជន់លិចដោយប្រព័ន្ធរំដោះទឹក ធ្វើមិនទាន់រួចរាល់

ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​តំបន់​រុន​តាឯក​បាន​ជន់​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។ ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ត្រូវ​គេ​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​តំបន់​អង្គរ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​
អ្នកស្រី ហឿម ឆាត ដែលនិយាយថា អ្នកស្រីគ្មានជម្រើសក្នុងការផ្លាស់ទៅតំបន់ រុនតាឯក ឈរនៅខាងក្រៅផ្ទះថ្មីរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា)

រដ្ឋាភិបាលផ្ញើរបាយការណ៍ទៅអង្គការយូណេស្កូថាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ប៉ុន្តែពលរដ្ឋថាគ្មានជម្រើស

អ្នក​ស្រី​ ហឿម ឆាត ដែល​បាន​តាំង​លំនៅ​ថ្មី​ទៅ​តំបន់​រុន​តាឯក​កាល​ពី​​ខែ​ធ្នូ និង​បាន​រស់​នៅ​ក្រោម​ដំបូលតង់​កៅស៊ូ​​អស់រយៈ​ពេល​​ជាច្រើន​ខែ​បាន​និយាយ​ថា៖​ «ខ្ញុំ​គ្មាន​ជម្រើស​ទេ។ យើង​ត្រូវតែ​​ទៅ។ យើង​ចង់​ស្នាក់​នៅ [តំបន់​អង្គរ] ប៉ុន្តែ​យើង​​មិន​អាច​ធ្វើ​បានទេ»
ប្រជាពលរដ្ឋមកពីប្រាំពីរសហគមន៍ក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី បានមកដាក់ញ្ញតិនៅក្រសួងដែនដី និងបានស្នើសុំធ្វើប្លង់កម្មសិទ្ធិ ព្រមទាំងបញ្ចប់ជម្លោះ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាពលរដ្ឋខេត្តសៀមរាបតវ៉ានឹងការរឹតត្បិតរបស់អាជ្ញាធរអប្សរា និងស្វែងរកការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី

ប្រជា​ពល​រដ្ឋ​ប្រហែល​ជា​១០០​នាក់​តំណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​​មកពី​សហគមន៍​ចំនួន​ប្រាំពីរ​ក្នុង​ខេត្ត​សៀម​រាប ​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​បាន​មក​ដាក់​ញ្ញតិ​នៅ​ក្រ​សួង​ពាក់​ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី និង​ដំណោះ​ស្រាយ​លើ​បញ្ហាជម្លោះពី​អាជ្ញាធរ​ខេត្ត និង​ថ្នាក់ជាតិ​នៅ​សប្ដាហ៍​នេះ​។​
សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ

រចំ សុខា ជាយុវជនវ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ កាលពីឆ្នាំមុន។ បច្ចុប្បន្ន សុខា ជួយធ្វើស្រែចម្ការឪពុកម្ដាយនៅស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណៈប្អូនៗបួននាក់ផ្សេងទៀតកំពុងនៅសិក្សានៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម