សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: យោធា

ក្រុមគ្រួសារយោធិនពលីយំសោកក្នុងពិធីបុណ្យសពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

មន្ត្រីយោធា​និយាយថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០​នាក់ពលី​ជីវិត​ គឺដោយ​សារ «កំហុសបច្ចេកទេស»

មន្ត្រីយោធាជាន់ខ្ពស់មួយ​រូប​បានបញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០នាក់ពលីជីវិត​ កើតឡើងដោយសារតែ «កំហុស​បច្ចេកទេស» ខណៈ​​ពេល​កំពុង​រើ​គ្រាប់រំសេវចេញពីរថយន្តដាក់​ក្នុងឃ្លាំងនៅបញ្ជាការ​ដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា។ 
អ្នកភូមិបោះតង់ការពារព្រៃជម្លោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។រូបថត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។ ខេមបូចា/ស៊ន សារ៉ាត

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការការពារនូវអ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការគំរាមកំហែងពីយោធាក៏ដោយ។
អ្នកភូមិលើកបដាតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារទម្លាក់ការចោទប្រកាន់តំណាងរបស់ពួកគេ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យដោយ៖ CCFC

តុលាការខេត្តកំពង់ស្ពឺសាកសួរសកម្មជនព្រៃឈើភ្នំឱរ៉ាល់តាមបណ្តឹងមន្ត្រីយោធា

តំណាង​សហគមន៍​ព្រៃ​ឈើ​ចំនួន ៦​នាក់ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សាកសួរ​​នៅ​ថ្ងៃ​ពុធ ពី​បទ​បង្ក​ឲ្យ​ខូច​ខាត គំរាមកំហែង ប្រមាថ​ជា​សាធារណៈ និង​ញុះញង់។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងមួយរូបបដិសេធបទចោទថាញុះញង់ពលរដ្ឋប្រឆាំងយោធា

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់ស្ថានីយវិទ្យុប្រចាំខេត្តកំពង់ឆ្នាំង លោក សុខ ឧត្តម ក្នុងសវនាការកាលពីថ្ងៃអង្គារ បានបដិសេធការចោទប្រកាន់ថាលោកបានញុះញង់ឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះប្រឆាំងនឹងក្រុមយោធា ខណៈដែល សាលក្រមសំណុំរឿងរបស់លោកគ្រោងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម