
ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវកំពុងស្ទាក់ស្ទើរយល់ព្រមក្នុងការផ្លាស់ប្ដូរទីលំនៅ
ក្រោយពីបានតស៊ូជំទាស់ទៅនឹងការតម្រូវឲ្យផ្លាស់ទីលំនៅអស់ជាច្រើនខែ អ្នកស្រី គីម ហេង បានចាប់ផ្ដើមរុះរើផ្ទះរបស់ខ្លួនដែលបានសាងសង់ជិត៤ទសវត្សន៍ ដើម្បីរៀបចំទៅសាងសង់ជាថ្មីជាមួយនឹងកំណាត់ឈើ និងស័ង្កសីនៅលើទីតាំងថ្មីដែលនៅឆ្ងាយពីទីតាំងបច្ចុប្បន្ន។