
រដ្ឋមន្ត្រីកសិកម្មបានផ្អាកការងារប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន ដោយសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញលិខិតផ្អាកការងារ លោក អ៊ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន បន្ទាប់ពីរកឃើញភស្តុតាងមួយចំនួនថាមានភាពមិនប្រក្រតីនៃការអនុវត្តការងារ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។