រដ្ឋាភិបាលស៊ុយអែតប្រកាសបិទស្ថានទូតនៅកម្ពុជា បន្ទាប់ពីប្រកាសផ្តាច់ជំនួយ

ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយប្ដូរទៅកាន់ទីក្រុងបាងកកវិញ តែមន្ត្រីរដ្ឋាភិបាលថាការសម្រេចចិត្តនេះមិនមែនបង្ហាញពីភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរនោះទេ។