សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: រថយន្តចង្កូតស្តាំ

ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចមិនឱ្យរថយន្ដចង្កូតស្ដាំកែចង្កូត

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនបានសម្រេចតាមការស្នើសុំរបស់ម្ចាស់រថយន្ដចង្កូតស្ដាំ​ដែល​បានតវ៉ាបិទផ្លូវកាលពីថ្ងៃអង្គារនៅចំណុចរង្វង់មូលកួរស្រូវថាសុំត្រឹមបង់ពន្ធតែសុំមិនកែ​ចង្កូត ប៉ុន្ដែលោកមិនអនុញ្ញាតឱ្យមានការនាំចូលរថយន្ដចង្កូតស្ដាំចាប់ពីថ្ងៃដែលគាត់មានប្រសាសន៍ គឺថ្ងៃទី៦ ខែកក្កដានេះតទៅ។
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ម្ចាស់រថយន្ដចង្កូតស្ដាំបាននាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវសុំមិនកែចង្កូត

ម្ចាស់រថយន្ដចង្កូតស្ដាំប្រមាណជា៣០០នាក់បានប្រមូលផ្ដុំគ្នាបិទផ្លូវ​ត្រង់រង្វង់មូលកួរស្រូវក្នុងខណ្ឌដង្កោ ដើម្បីស្នើសុំដល់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយ​អន្ដរាគមន៍ ក្រោយពីក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវឲ្យពួកគាត់កែចង្កូត​ពីស្ដាំទៅ​ឆ្វេង​និងត្រូវបង់ពន្ធ ខណៈពួកគាត់សុំមិនកែចង្កូត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម