ការផ្លាស់ប្តូររថយន្តដឹកកម្មករនៃវិស័យកាត់ដេរអាចដំណើរការលឿន លុះត្រារដ្ឋាភិបាលផ្តល់កម្ចីការប្រាក់ទាបដល់ម្ចាស់រថយន្ត

កម្មកររោងចក្រកាត់ដេរឡើងជិះរថយន្តដើម្បីត្រឡប់ទៅផ្ទះ បន្ទាប់ពីបញ្ចប់ការងារពេលល្ងាច នៅជាយរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក នាក់ ហេង លើកឡើងថា៖ «អ្នកបើកបរសព្វថ្ងៃ អ្វីដែលពួកគេទាល់ហើយមានការផ្លាស់ប្ដូរយឺតនោះគឺ ដោយសារតែបញ្ហាថវិកា ព្រោះប្រសិនបើមានកញ្ចប់ថវិកាណាមួយពីរដ្ឋាភិបាល ពីអង្គការដៃគូ ឬអ្នកវិនិយោគណាមួយដែលមានកម្ចីទាបគឺជាការល្អ»។