សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: រស់នៅ

អ្នកស្រី ហួ សម្ផស្ស ប្រជាពលរដ្ឋសហគមវាសនាអមតៈ ស្ថិតនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ រូបថតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋរស់នៅសំណង់​មិន​រៀប​រយ​ក្នុងក្រុងបាត់ដំបងបារម្ភខ្លាចអាជ្ញាធរ​បណ្តេញ​ចេញ

ស្រ្តីម្នាក់រស់នៅក្រុងបាត់ដំបងមានមុខរបរធ្វើសម្បកលតបោះឱ្យម៉ូយក្នុងផ្សារ និងតាមម្ហូបការ​មានការព្រួយបារម្ភខ្លាចអាជ្ញាធរ​បណ្តេញ​ចេញពីកន្លែងរស់នៅបច្ចុប្បន្នដោយសារតំបន់នេះ​ស្ថិតក្នុងតំបន់សំណង់មិនរៀបរយក្នុងសហគមន៍វាសនាអមតៈ។​
ស្រ្តីម្នាក់ឈរក្បែបាវអេតចាយដែលបានប្រមូលពីទីលានចាក់សំរាម ដែលពេញទៅដោយផ្សែងខ្មៅងងឹត ហុយចេញពីគំនរសំរាមចាស់ៗ ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាម​២កន្លែងក្នុងខេត្ត​បាត់ដំបង​​​​ប៉ះពាល់សុខភាព ដោយសារក្លិនស្អុយ និងផ្សែងហុយ

អ្នកស្រី សុខលី រៀបរាប់ថា៖ «វាធុំក្លិន វាប៉ះពាល់ដល់សុខភាពយើងហ្នឹងហើយ ចង់ឱ្យគេលុប មាន​តែមតិម្នាក់បន្តិចដើម្បីឱ្យគេលុប ធ្លាប់ដាក់ពាក្យបណ្ដឹង៣ដងដែរ តែវាស្ងាត់ទៅ។ ទាំង​អស់​គ្នាបារម្ភតែទាំងអស់គ្នាហ្នឹងឯង ព្រោះអីវាមិនមែនឈ្ងុញស្អី ធុំស្អុយចង់ងាប់ ឈ្ងៀម»។
អ្នកស្រី រិទ្ធ រតនា ឈរនៅក្នុងផ្ទះរបស់ខ្លួនដែលលិចដោយសារទឹកភ្លៀង និងបូមខ្សាច់ ស្ថិតក្នុងភូមិអូរអណ្តូង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

ប្រជាពលរដ្ឋជាង៤០គ្រួសារក្នុងសង្កាត់ព្រែកប្រាទ្រាំរស់នៅក្នុងទឹកស្អុយជិត៤ខែ

អ្នកស្រី រតនា បញ្ជាក់ថា៖ «អាជ្ញាធរគាត់ដឹងដែរ តែខ្ញុំមិនដឹងថា គាត់គិតយ៉ាងម៉េចទេ គាត់មិនជួយរកដំណោះស្រាយអ្វីទេ មកចែកតែមី ចែកអង្ករ ហើយក៏នាំគ្នាទៅវិញអស់ទៅ។ ទឹកលិចរាប់ខែហើយ ជើងគ្រែ ជើងទូផ្សេងៗអី ពុកខូចជើងវាអស់ហើយ អីវ៉ាន់ណាស្រាលៗលើកវាចេញពីផ្ទះ របស់របរណាធ្ងន់ៗគ្រាន់តែយកអ្វីមកកល់ឱ្យផុតទឹកបន្ដិចប៉ុណ្ណោះ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម