រាជរដ្ឋាភិបាលបានប្រារព្ធមិទ្ទីញមហាជនដើម្បីអបអរព្រះរាជពិធីខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ
រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែតុលានេះបានប្រារព្ធមិទ្ទីញមហាជន ដើម្បីអបអរសាទរព្រះរាជពិធីខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ អង្គទូត មន្ត្រីរាជការ កងកម្លាំងគ្រប់ជាន់ថ្នាក់ និងប្រជារាស្ត្រ។