
សាលាឧទ្ធរណ៍បានសម្រេចដោះលែងប្រធានសហជីពលោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគារ៦ខែ
សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយសម្រេចឱ្យប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) លោក ជា ចាន់ រួចផុតពីបទចោទប្រកាន់ ដែលលោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល៦ខែ។ លោក ចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយមិនមានដីការបស់តុលាការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់រោងចក្រដែលលោកបម្រើការងារបានដាក់ពាក្យ បណ្តឹង ខណៈពេលដែលលោកបានជាប់ជាប្រធានសហជីព។