សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: រើសអើង

សមាជិកនៃសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ប្រារព្ធកម្មវិធីសប្តាហ៍មោទនភាពនៅខេត្តកំពតកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ( រូបភាពរបស់ រ៉ក់)

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គាំទ្រការឈប់​ដាក់​ទោសទណ្ឌ​ជាសកលចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា និង​បន្តជំរុញឱ្យ​មានច្បាប់អាពាហ៍ពិពាហ៍

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចូលរួមនៅក្នុងសេចក្តីថ្លែងការ​ណ៍រួមមួយជាមួយប្រទេសបារាំងក្នុង​ការ​គាំទ្រ​លើ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ស្តីពី​ការឈប់​ដាក់​ទោស​ទណ្ឌ​ជាសកលចំពោះ​ការស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានសហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចាត់ទុកថាជា «វឌ្ឍនភាពល្អ»។ ទោះបីជាយ៉ាង​ណា សហគមន៍​នឹងបន្តជំរុញឱ្យមានការទទួល​ស្គាល់​ស្របច្បាប់ចំពោះ​​អា​ពា​ហ៍ពិពាហ៍អ្នក​ស្រឡាញ់​ភេទដូចគ្នា​។
អ្នកស្រី រឿន កូលាប ថ្លែងក្នុងពិធីជួបជុំមួយនៅក្រៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលញត្តិត្រូវបានដាក់ជូនក្នុងទិវាពលកម្មនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤។ រូបថត (FTUWKC)

អតីតមេដឹកនាំសហជីព រឿន កូលាប បន្តទាមទាររកយុត្តិធម៌ ក្រោយបណ្តេញចេញពីការងារអស់រយៈពេលមួយឆ្នាំ

បន្ទាប់​​ពី​​ជាប់​​ឆ្នោត​​ជា​​ប្រធាន​​សហជីព ​​អ្នកស្រី រឿន កូលាប ត្រូវ​​បាន​​​រោងចក្រ​​បញ្ឈប់​​ពី​ការងារ ​កាល​​ពី​​ថ្ងៃ​ទី​៣០ ខែ​​មិថុនា ឆ្នាំ​​២០២៣។ ដោយ​គិត​​មក​​ទល់​​ពេល​​នេះ គឺ​​មាន​​រយៈពេល​​មួយ​​ឆ្នាំមក​ហើយ ចាប់​តាំង​ពី​​អ្នកស្រី​ បាន​ចាប់​ផ្តើម និង​បន្ត​​ស្វែង​​រក​យុត្តិធម៌ និង​ទោះបីជា​មាន​ការអន្តរាគមន៍​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យ៉ាងណាក៏ដោយ ក៏​ភាគី​រោងចក្រ​​បាន​បដិសេធ​​​​យក​​អ្នកស្រី​ ឱ្យ​ចូល​ធ្វើការ​ដូចដើម​​វិញ​​ដែរ។
កូនសិស្សតូចៗកំពុងរៀនក្នុងកម្មវិធីអប់រំពិសេសនៅក្នុងថ្នាក់រៀនមួយកន្លែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកសាលាអប់រំពិសេសក្រុងតាខ្មៅ)

តម្រូវ​ការ​សាលាសម្រាប់​ក្មេងមានអូទីហ្សឹម​កើន​ឡើង ស្របពេល​​ចំនួន​គ្រូបណ្ដុះបណ្ដាលនៅ​មាន​តិច

នាយក​សាលា​អប់រំ​ពិសេស​ក្រុង​តាខ្មៅ លោក ចាន់ សារិន បាន​ឲ្យ​ដឹង​ថា​ចំនួន​កុមារ​មាន​អូទីហ្សឹម​កើន​ឡើង​ដល់​ជាង​២០ ០០០​នាក់​ហើយ​នៅ​កម្ពុជា​។ លោក​ថា​នេះ​ជា​តួលេខ​ដែល​បានពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ២ ខែមេសា ឆ្នាំ២០១៩​។ លោក​ថា​ចំនួន​ដ៏​ខ្ពស់​នេះ​បាន​បង្ហាញ​ថាឪពុកម្ដាយ ឬ​អាណព្យាបាល​មាន​ការ​យល់​ដឹង​ខ្ពស់​ទាក់​ទង​នឹង​បញ្ហា​អូទីហ្សឹម​។​
គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ស៊យ ស៊ីថា និង ហុង សារឿន បានរៀបការនិងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយតាំងពីឆ្នាំ១៩៧៥។ រូបភាពថតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ស៊ើង និមល់)

អ្នកស្រលាញ់ភេទដូចគ្នាបន្តស្នើសុំច្បាប់ស្ដីពី​អាពាហ៍ពិពាហ៍ ខណៈរដ្ឋាភិបាលថាត្រូវការពេលផ្លាស់​ប្ដូរ​ផ្នត់គំនិតសង្គម

ច្បាប់​ស្ដី​ពី​អាពាហ៍​ពិពាហ៍​សម្រាប់​ភេទ​ដូច​គ្នា​ទំនង​ជា​មាន​ការ​ពិបាក​ក្នុងការបង្កើត និង​អនុវត្ត​ ខណៈ​មន្ត្រី​រដ្ឋាភិបាល​បារម្ភ​ថា​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់ និង​ប្រពៃណី​។​
អ្នកប្រឹក្សាសុខភាពផ្លូវចិត្តបង្ហាញបទពិសោធន៍ និងគន្លឹះស្វែងរកការព្យាបាលក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកជំនាញ​លើកទឹកចិត្តឲ្យសកម្មជនជាស្រ្តី​យកចិត្តទុកដាក់​លើ​សុខ​ភាព​ផ្លូវ​ចិត្ត

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ឬ​ហៅ​កាត់​ថា​ CCHR បាន​លើក​​ចំណុច​សំខាន់​នៃ​ការ​គាំទ្រ​សុខ​ភាព​ផ្លូវ​ចិត្ត​ដល់​សកម្មជន​ជា​ស្រ្តី​ ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ​។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រៀបចំកម្មវិធី​នេះ​កាលពី​ដើមខែធ្នូ ហើយ​ក្នុង​ឱកា​ស​នោះ​អ្នក​ផ្ដល់​សេវា​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​បាន​និយាយ​ថា​ស្រ្តី​ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​គឺ​ប្រឈម​នឹង​អំពើ​ហិង្សា ការបៀតបៀន និង​ការ​រើស​អើង​។​
អ្នកស្រី នួន កុម្ភៈ បង្ហាញដើមកោងកាងដែលស្ថិតនៅក្នុងសហគមន៍ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៣ ។ (ឃាង សុខមាន)

យុវតីកុម្ភៈជម្នះការរើសអើងរហូតក្លាយជាអ្នកដឹកនាំសហគមន៍នេសាទ

យុវតីវ័យក្មេង អ្នកស្រី នួន កុម្ភៈ វ័យ ២៤ឆ្នាំ បានជន្នះផ្នត់គំនិតដែលរើសអើងស្រ្តីថា មិនអាចធ្វើជាអ្នកដឹកនាំបាន ឬ ស្រ្តីវិលចង្ក្រានមិនជុំ​នោះ ដែលប្រយោគនេះបានក្លាយជាកម្លាំងចិត្ត ជំរុញឱ្យគាត់តស៊ូរហូតក្លាយជាប្រធានគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ  ដោយមានការទទួលស្គាល់ថា ជាស្រ្តីឆ្នើមវ័យក្មេងប្រចាំសហគមន៍។
ការប្រណាំងរ៉ឺម៉កប្រ៉ាយ អំឡុងពេលប្រារព្ធពិធីបុណ្យប្រ៉ាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានបំណងលើកកម្ពស់ការយល់ដឹងអំពីអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ការទទួលស្គាល់ខ្លួនឯង និងសមភាព។ (CCHR)

លោកនាយករដ្ឋមន្ត្រី៖ មិនចាំបាច់មានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ខណៈសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយល់ថាមិនដូច្នេះទេ

កាល​ពី​ខែ​មុន ដោយ​បារម្ភ​ជុំវិញ​សេចក្តី​រាយការណ៍​អំពី​​​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​​មេរោគ​អេដស៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា គ្មាន​ការ​​រើសអើង​ចំពោះ​សហគមន៍អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ប្រទេស​កម្ពុជាទេ ខណៈ​លោក​បញ្ជាក់​ជា​ថ្មី​ថា ​នឹង​មិន​មាន​ច្បាប់​​អាពាហ៍ពិពាហ៍សម្រាប់​អ្នក​ស្រ​ឡាញ់​​ភេទ​ដូចគ្នា​ផងដែរ​។
កម្មកររោងចក្រ East Crown បោះឆ្នោតជ្រើសរើសតំណាងសហជីពរបស់ពួកគេកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មកររោងចក្រដែលផ្គត់ផ្គង់ផលិតផលឱ្យ Puma បាត់បង់ការងារជាថ្មី ដោយចោទថាកើតចេញពីការរើសអើងសហជីព

កម្មករ​ចំនួន​១៣​នាក់​ដែល​បម្រើ​ការ​នៅ​រោចក្រ​ផ្គត់​ផ្គង់​ផលិត​ផល​ឱ្យ​ក្រុម​ហ៊ុន​ Puma បាន​បាត់​បង់ការងារ​ក្រោយពីបាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហជីព​កាលពី​ដើម​ឆ្នាំនេះ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម