សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: រោងចក្រកាត់ដេរ

រោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

រោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងត្រូវបានភ្លើងឆេះរងការខូចខាតទាំងស្រុង

រោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ស្ថិត​នៅក្នុងសង្កាត់ព្រៃស ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង នៅ​យប់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ

ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១ ដើម្បីកំណត់ប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជួបពិភាក្សាគ្នាលើកទីមួយ ខណៈកម្មករទទូចឱ្យដំឡើងប្រាក់ឈ្នួលច្រើនជាងឆ្នាំនេះ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានជួបពិភាក្សាគ្នាលើកទី១ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ខណៈកម្មករ កម្មការិនី ចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលច្រើនថែមទៀត ឱ្យស្របតាមការឡើងថ្លៃទំនិញនៅទីផ្សារ។
សមត្ថកិច្ចកំពុងព្យាយាមពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល

យ៉ាងហោចណាស់កម្មការិនីមួយរូបបានស្លាប់ និងកម្មករចំនួន១១នាក់ទៀតរងរបួសស្រាល​ដោយ​សារតែ​អគ្គិភ័យ​ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មាន​ឈ្មោះ​ថា​«យីដា»​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែមករានេះ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។
កម្មការិនីកាត់ដេរសម្លៀកបំពាក់ចេញពីរោងចក្រមួយកន្លែងនៅអំឡុងម៉ោងសម្រាកទទួលទានអាហារថ្ងៃត្រង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រ​កាត់ដេរ​កម្ពុជា​ទទួលរងផលប៉ះពាល់ពី​បម្រែបម្រួល​អាកាសធាតុ

បម្រែបម្រួល​អាកាសធាតុ​មិនមែនគ្រាន់តែជា​កង្វល់នាពេលអនាគតមួយ​​ចំពោះ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វាជាបញ្ហាមួយ​ដែល​កំពុង​ជះឥទ្ធិពល​​​មក​លើ​ជីវភាពរស់នៅរបស់ពួកគេនាបច្ចុប្បន្ន​​រួចជាស្រេចហើយ  នេះ​បើ​យោងតាម​របាយការណ៍មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ ស៊ី-ដ (NGO-CEDAW) ។
ស្ត្រីដើរនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ Quantum Clothing នៅរាជធានភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

សហជីព៖ កម្មករកាត់ដេរជាង១ម៉ឺននាក់ត្រូវបានព្យួរការងារចាប់តាំងពីខែកក្កដាមក

យ៉ាងហោចណាស់មានកម្មករ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់​ចំនួន ១០.៧៣១នាក់ មកពីរោងចក្រ​ចំនួន៨ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងត្រូវបានផ្អាក​ការងារ​ ឬ​បញ្ចប់​ការងារ​ ចាប់តាំងពីខែកក្កដាមក ។ នេះ​បើយោងតាម​របាយការណ៍បឋមរបស់សហជីព ។
អ្នកលក់ដូរពីរនាក់អង្គុយបេះបន្លែនៅមុខរោងចក្រកាត់ដេរ លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន ដែលត្រូវបានបិទទ្វារកាលពីថ្ងៃទី២៤ ខែមករា ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

រោងចក្រកាត់ដេរជាង១០កន្លែងបានបិទទ្វារដើមឆ្នាំ២០២៣ ខណៈមួយចំនួនទៀតបានព្យួរការងារ និងកាត់បន្ថយកម្មករ

រោងចក្រចំនួនជាង១០កន្លែងបានបិទទ្វារនៅដើមឆ្នាំ២០២៣ និងចំនួនជិត​៤០ផ្សេង​ទៀត​បានព្យួរការងារកម្មករនិយោជិត និង៦០កន្លែងទៀតបានកាត់បន្ថយបុគ្គលិក ខណៈ​​សង្គម​​ស៊ីវិលមើលឃើញថា វាជាបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ដែលអត្រាពលរដ្ឋ​អត់​ការងារ​​ធ្វើកើន ឡើង​ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបញ្ហាផ្សេងៗគួរឱ្យព្រួយបារម្ភ។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣

សហជីពការងារកំពុងជំរុញឲ្យមានការដំឡើងជាដុំកំភួនលើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៣ ដោយនិយាយថា ប្រាក់ខែនាពេលបច្ចុប្បន្នមិនសមាមាត្រទៅនឹងតម្រូវការចាយវាយប្រចាំថ្ងៃដែលកំពុងកើនឡើង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម