ពលករខ្មែរប្រមាណ៨០ភាគរយក្នុងរោងចក្រមួយនៅប្រទេសថៃឆ្លងកូវីដ១៩

ពលករខ្មែរនៅក្នុងរោងចក្រកែច្នៃសាច់មាន់GFN ក្នុងខេត្តឈុនបុរី ប្រទេសថៃ កំពុងឈររង់ចាំយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ

ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងរោងចក្រផលិតសាច់មាន់មួយកន្លែងនៅក្នុងខេត្តឈុនបុរីឱ្យដឹងថា ពួកគាត់ប្រមាណ៨០ភាគរយក្នុងចំណោមជាង៣០០០នាក់ បានឆ្លងមេរោគកូវីដ១៩ ហើយកំពុងជួបការលំបាកក្នុងការព្យាបាលជំងឺ។ ពួកគាត់កាន់តែជួបការលំបាក ខណៈមន្ត្រីសង្គមស៊ីវិលដែលជួយពួកគាត់ជាប្រចាំនៅទីនោះក៏ឆ្លងកូវីដដែរ។