តំណាងកម្មករនៅរោងចក្រ សិន តៃ ដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ក្រោយសំណើទាំងអស់ត្រូវបានច្រានចោល
តំណាងកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សិន តៃ ហ្គាមេន (ខេមបូឌា) បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បន្ទាប់ពីនាយកដ្ឋានវិវាទការងារបានច្រានចោលសំណើសុំដោះស្រាយបញ្ហារបស់ពួកគេនៅក្នុងរោងចក្រ។ ក្រសួងបានអះអាងថា ពួកគេនឹងរកដំណោះស្រាយជូនកម្មការនិយោជិតទាំងនោះ។