ពលរដ្ឋជាច្រើននាក់ចាញ់បោកមេខ្យល់ដើម្បីបានចូលធ្វើការនៅរោងចក្រមួយនៅខេត្តស្វាយរៀង
ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានខាតបង់ប្រាក់ចន្លោះ៧០ទៅ១៣០ដុល្លារក្នុងម្នាក់ទៅឲ្យមេខ្យល់ ដើម្បីជាថ្នូរនឹងការចូលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។