កម្មករនៅរោងចក្រពីរក្នុងខេត្តកណ្ដាល បានទទួលប្រាក់សំណង ក្រោយរង់ចាំអស់ជាងមួយឆ្នាំ

អ្នកស្រី សៅ ណា ឈរនៅមុខសាលាខេត្តកណ្ដាល កាលពីថ្ងៃសុក្រ មុនទទួលបានប្រាក់សំណង ជាមួយនឹងកម្មករ ១០០០នាក់ ផ្សេងទៀត បន្ទាប់ពីជម្លោះដ៏យូរជាមួយម្ចាស់រោងចក្របានបញ្ចប់។ ខេមបូចា/ព្រីង សំរាំង

នៅព្រឹកព្រលឹមថ្ងៃសុក្រ អាកាសធាតុក៏ត្រជាក់ផង អ្នកស្រី សៅ ណា វ័យ៥១ឆ្នាំ បានមកឈរនៅមុខសាលាខេត្តកណ្ដាល ដោយមានពាក់មួកសុវត្ថិភាព ដៃកាន់បាយ និងនំ ដោយមានក្ដីសង្ឃឹមក្នុងចិត្តថាអ្នកស្រីនឹងទទួលបានប្រាក់ឈ្នួលដែលបានរង់ចាំអស់ពេលជាយូរមកហើយ។