មន្ត្រីព្រំដែនបដិសេធការអះអាងរបស់លោក រ៉ុង ឈុន អំពីការបាត់ដីនៅតាមបណ្តោយព្រំដែន

រថយន្តពន្ធនាគារបានដឹក លោក រ៉ុង ឈុន និងអ្នកទោសផ្សេងទៀតទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែកុម្ភៈ។ ខេមបូចា/ ព្រីង សំរាំង

មន្ត្រីរដ្ឋាភិបាលម្នាក់បានបដិសេធការចោទប្រកាន់របស់មេដឹកនាំសហជីពគឺលោក រ៉ុងឈុន ដែលថា កសិករនៅខេត្តត្បូងឃ្មុំបានបាត់បង់ដីកសិកម្ម អំឡុងពេលមានសកម្ម ភាពបោះបង្គោលព្រំដែន។ ការអះអាងនេះធ្វើឡើងក្នុងសវនាការបន្តលើមេដឹកនាំសហជីពនិងមនុស្សពីរនាក់ផ្សេងទៀតនៅឯតុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធ។

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ុង ឈុន

លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ

តុលាការកំពូល​បានបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​របស់លោក រ៉ុង ឈុន កាលពីថ្ងៃពុធ ខណៈតុលាការ​ជាន់ទាប​បានប្រកាស​កាលបរិច្ឆេទ​ជំនុំជម្រះក្តីមេដឹកនាំ​សហជីពដ៏លេចធ្លោរូបនេះ ដែលប្រឈមនឹងការចោទ​ប្រកាន់ពីបទញុះញង់ ដោយសារការបញ្ចេញមតិ​របស់លោក​ទាក់ទង​នឹងការបោះបង្គោល​ព្រំដែន​រវាងប្រទេស​វៀតណាមនិងកម្ពុជា។