ការវិនិយោគក្រុមហ៊ុនរ៉ែមាសបរទេសនៅខេត្តព្រះវិហារនាំកង្វល់ដល់ប្រជាសហគមន៍

ទឹកក្នុងស្រះមានពណ៌ទឹកក្រូចដែលអ្នកភូមិសង្ស័យថាមានជាតិពុល នៅក្រៅរបងផ្នែកខាងត្បូងក្រុមហ៊ុនរុករករ៉ែដែលខុម ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ វិចារ

លោក ទុយ ឆេង និយាយថា៖ «ទឹកនៅស្រះជាប់របងក្រុមហ៊ុន និងនៅកូនស្ទឹងនៅខាងត្បូងក្រុមហ៊ុនហ្នឹង កម្រិតពុលគ្រោះថ្នាក់ខ្លាំងដល់ពណ៌ក្រហមហើយ ចម្រោះបែបណាក៏មិនអាចប្រើបានដែរ ។ខាងជំនាញគេហាមឃាត់បងប្អូនយើងប្រើប្រាស់តែម្ដង សូម្បីគោក្របីក៏មិនអាចឱ្យទៅជិតទេ»។