យុវតីពីរនាក់ត្រូវបានគេបោកយកទៅលក់នៅចិនចែករំលែកបទពិសោធន៍ដែលគេធ្វើបាប
យុវតីពីររូបដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន ហើយត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រលប់មកកម្ពុជាវិញកាលពីចុងឆ្នាំ២០២២ រៀបរាប់ពីដំណើរជីវិតរងទុក្ខវេទនាទាំងការបំពានផ្លូវភេទ វាយដំលើរូបរាងកាយ និងសម្ពាធផ្លូវចិត្ត ដែលពួកគាត់អស់សង្ឃឹម ហើយគិតថាប្រាកដជាស្លាប់ខ្លួននៅក្នុងប្រទេសចិន។