សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: លុបចោល

សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់

ក្រុម​ហ៊ុន​ម៉ាកយីហោល្បីៗ​លំដាប់​ពិភព​លោក​ចំនួន​១៨​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ជា​បន្ទាន់​លើ​ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​សង់ត្រាល់(CENTRAL) និង​ដកបណ្ដឹងព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ប្រធាន​កម្មវិធី​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ និង​ត្រូវ​ធានា​ថា​កម្ពុជា​គោរព​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មក្នុងអំឡុងពេលលោកធ្វើជាអធិបតីក្នុងពិធីបិទស្ទឹងតាតៃលើដើម្បីសាងសង់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

លោក ហ៊ុន ម៉ាណែត សម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅស្រុកបុទុមសាគរ

រដ្ឋាភិបាល​ថ្មី​បាន​សម្រេច​បោះបង់​គម្រោង​​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​តម្លៃជាទឹក​ប្រាក់​១,៥ពាន់​លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​បាន​៧០០មេហ្គាវ៉ាត់​ នៅ​ក្នុង​ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ដោយការ​សម្រេច​ចិត្ត​នេះ​ជំនួយ​វិញ​នូវ​រោងចក្រផលិត​​​ថាមពលដុត​ឧស្ម័ន​ធម្ម​ជាតិរាវ(LNG)​វិញ​​។​
គ្រឿងចក្រកំពុងតែវាយកម្ទេចផ្ទះប្រជាពលរដ្ឋនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានប្តឹងទៅកាន់តុលាការកំពូលស្នើឱ្យ​លុប​ចោលការអនុវត្តចំពោះដីកាសម្រេច បន្ទាប់ពី​អាជ្ញាធរបានចុះរុះរើផ្ទះរបស់​ពួកគាត់

ពលរដ្ឋចំនួន៣២គ្រួសារស្ថិតនៅភូមិ៤ ឃុអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដាក់​ពាក្យបណ្តឹងទៅតុលាការកំពូលស្នើសុំលុប​ឬបញ្ឈប់ការអនុវត្តចំពោះដីកាសម្រេច​​ បន្ទាប់​ពី​អាជ្ញាធរខេត្តបានចុះរុះរើផ្ទះរបស់ពួកគាត់ដោយមិនផ្ដល់សំណងនិងផ្តល់ទីតាំងថ្មីចុះ​អនុវត្ត។
ដីព្រៃនៅតំបន់ភ្នំតាម៉ៅដែលត្រូវបានឈូសឆាយហើយដោយគ្រឿងចក្រក្រុមហ៊ុនឯកជន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យដោយ កញ្ញា ឈឿន ដារ៉ាវី

រដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននៅតំបន់ដីព្រៃភ្នំតាម៉ៅ ក្រោយមានការរិះគន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលរាល់គម្រោង​អភិវឌ្ឍន៍ទាំងអស់​របស់​ក្រុមហ៊ុនឯកជននាព្រឹកថ្ងៃទី៧ ខែសីហានេះ បន្ទាប់ពីមានការរិះគន់ពីមហាជន​និងសង្គម​ស៊ីវិល​​​​អំពី​ការឈូសឆាយដីព្រៃ​តំបន់ភ្នំតាម៉ៅដែលរដ្ឋប្រគល់ឱ្យក្រុមហ៊ុនឯកជន​ឈូស​ឆាយ​​ដើម្បីអភិវឌ្ឍ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម