សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ រូបថតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបញ្ចប់ភាពជាដៃគូវិស័យឯកជនហ្វេសប៊ុក និងបណ្ដេញតំណាងក្រុមហ៊ុនចេញពីកម្ពុជា

បន្ទាប់​ពី​ទំព័រហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​​ព្យួរ​មិន​ឱ្យ​ប្រើ​ប្រាស់បណ្ដោះ​អាសន្ន ដោយសារ​តែរឿង​ចោទ​ថា ​បាន​ប្រើ​ប្រាស់​ទំព័រ​មួយ​នេះ​គំរាម​កំហែង​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ថា ​ក្រុម​ហ៊ុន​តំណាង​របស់​​ហ្វេសប៊ុក​នៅ​កម្ពុជា ត្រូវ​បណ្ដេ​ញ​ចេញ​ពី​ប្រទេស​កម្ពុជា​។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលទូរសព្ទរបស់លោកកំឡុងពេលជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់លោក ហ៊ុន សែន)

ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានផ្អាកឱ្យដំណើរការដោយពាក់ព័ន្ធនឹងការប្រើពាក្យជេរប្រមាថ ហើយលោកងាកទៅប្រើប្រាស់តេឡេក្រាមវិញ

ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងប្រព័ន្ធសង្គមមួយចំនួនដូចជា ហ្វេសប៊ុក និងអ៊ីនស្តាក្រាម បានស្នើ​ឱ្យផ្អាកគណនីហ្វេសប៊ុក​ដែលមានអ្នកចូល​រួមជាង​១៤លាននាក់ ​និងអ៊ីនស្តាក្រាម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រយៈពេល​ប្រាំ​មួយខែ​ ដោយ​សារតែ​លោក​បាន​បង្ហោះ​សុន្ទរកថា​បែប​ហិង្សា​​កាលពីដើមឆ្នាំនេះ ដោយគំរាម​ប្រើ «ដំបង» លើ​គូប្រជែង​បក្ស​ប្រឆាំង​។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីបញ្ជាអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមទប់ស្កាត់ក្រុមម៉ុងតាញ៉ាកុំឱ្យចូលកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យកងម្លាំងសមត្ថកិច្ចនៅតាមខេត្តជាប់ព្រំដែន ប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នចំពោះក្រុមជនជាតិតំបន់ភ្នំ ឬជនជាតិម៉ុងតាញ៉ា រស់នៅក្នុងប្រទេសវៀតណាម ដែលអាចនឹងភៀសខ្លួនមកទឹកដីកម្ពុជា។ លោក ហ៊ុន សែន បន្តថា ប្រសិនបើ​ជនជាតិម៉ុងតាញ៉ាចូលមកក្នុងកម្ពុជា នឹងចាប់បញ្ជូនឱ្យរដ្ឋាភិបាល​វៀតណាម​វិញភ្លាម និងបានព្រមានទៅ​អង្គការ​​អន្តរជាតិ​នៅកម្ពុជា​កុំឱ្យជ្រៀតជ្រែកបញ្ហានេះ។
លោក ស ឡុងដេត មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន បានចេញវីដេអូ សុំទោសលោកនាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀនចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ រូបភាព៖ Fresh News

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់បានសុំទោសលោក​នាយករដ្ឋមន្ត្រី បន្ទាប់ពីលោកព្យាយាមចាកចេញពីប្រទេសមិនបានសម្រេច

លោក ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់​នៃគណបក្សភ្លើងទៀន បានសុំទោស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគាត់​ត្រូវបានគំរាមមិនឱ្យចាកចេញពីប្រទេសកម្ពុជា​នៅថ្ងៃទី១៣ ខែមិថុនា ខណៈដែលលោកព្យាយាមចាកចេញទៅប្រទេសថៃ។
ផ្ទះល្វែងរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល៣ ដែលក្រុមហ៊ុនបានរឹបអូស ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា

ពលរដ្ឋទិញផ្ទះបង់រំលស់នៅក្រុមហ៊ុនបុរីពិភពថ្មីកំបូល សំណូមពរ​លោកនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ដោយសារក្រុមហ៊ុនរឹប​អូស​យកផ្ទះ

ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសាររស់នៅបុរីពិភពថ្មីកំបូល ស្ថិតនៅភូមិថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយ​អន្តរាគមន៍ដោយសារក្រុមហ៊ុនបុរីពិភពថ្មីកំបូល ​​មិន​អនុវត្តតាមកិច្ចសន្យា និងរឹបអូសផ្ទះ​។
សមត្ថកិច្ចចុះបង្ក្រាបកន្លែងបើកល្បែងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែល​បើក​ល្បែងស៊ីសងខុសច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែង​ស៊ី​សង​ខុសច្បាប់ រាប់តាំងពី​មេឆ្នោត មេឡូតូ​ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជា​សាធារណៈ​​បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍​បន្ទាប់​ពីលោក​បានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសង​នៅទូទាំង​ប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយរដ្ឋមន្ត្រីការបរទេសតំណាងរបបយោធាមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wanna Maung Lwin) នៅវិមានសន្ដិភាពក្នុងទីក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ ហើយបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន បញ្ជាក់ជំហរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ទោះមានការរិះគន់ច្រើន

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ចេត​នា​របស់​លោក​ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីជួប​ជាមួយ​មេ​ដឹក​នាំ​របបយោធា ដែល​ឡើង​កាន់​អំណាច​កាលពីខែ​កុម្ភៈ តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​។ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​ការពារ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ដែរថា ប្រទេសចិន​មិន​មាន​ឥទ្ធិ​ពល​លើ​ជំហរ​របស់​កម្ពុជា​​ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដែរ​។​
ក្មេងស្រីម្នាក់លើកប្អូនវាស់កម្ដៅមុនចូលថ្នាក់រៀនមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីឆ្លងកាត់ជិតពីរឆ្នាំនៃវិបត្តិកូវីដ-១៩

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ​បាន​ប្រកាស​ «ភាព​ប្រក្រតីបែបគន្លង​ថ្មី​» សម្រាប់​ប្រទេស​កម្ពុជា រួម​បញ្ចូលទាំង​ការ​បើក​ជា​ផ្លូវ​ការ​នូវ​សេដ្ឋកិច្ច​គ្រប់​វិស័យ បើទោះ​បី​ជា​នៅ​ត្រូវមើលថាតើ​សេដ្ឋកិច្ច​នឹងងើប​ឡើង​វិញបា​នលឿនប៉ុណ្ណា​ បន្ទាប់ពីឆ្លងកាត់ការ​លំបាក​ជិត​ពីរ​ឆ្នាំ​នៃ​ជំងឺកូវីដ-១៩​ មក​នេះ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម