សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: លោកនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (AKP)

នាយករដ្ឋមន្ត្រី៖ ​៩​នាក់ជាមេខ្លោង​ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦៦នាក់ ហើយអប់រំដោះលែងវិញ៥៧នាក់ ខណៈ៩នាក់ទៀតជាមេខ្លោងត្រូវបានបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី។
សិស្សសាលាវត្តរាជបូណ៌ធ្វើបទបង្ហាញតាមរយ:កម្មវិធី Canva ផ្តោតទៅលើ( Present with ease)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)

រដ្ឋាភិបាល​មានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧ពាន់​កន្លែង​ឱ្យ​​​ដូច​សាលា​បឋមសិក្សាវត្តរាជបូណ៌ ដែល​ផ្តល់​ការ​អប់រំមានគុណ​ភាពខ្ពស់

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតមានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧០០០​កន្លែង​ឱ្យ​ដូច​ជាសាលាបឋមសិក្សាវត្តរាជ​បូណ៌ ព្រោះសាលាបឋមសិក្សា​វត្តរាជបូណ៌​ជាសា​លា«​ជ័យ​លាភី​សាលារៀន​គំរូ​»ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាច្រើន​ឆ្នាំមក​ហើយ​​ដោយ​សារតែសាលា​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​សៀមរាប​មួយ​នេះ​បាន​​ផ្តល់ការអប់រំ​មានគុណភាព​កម្រិត​ខ្ពស់​ មាន​​វិន័យ ​និងមានសីល​ធម៌ល្អ។
រដ្ឋបាលខេត្តសៀមរាប ថតនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ មិន ពៅ)

ពលរដ្ឋមួយចំនួនអស់សង្ឃឹមនឹងបានយុត្តិធម៌ដោយសារដាក់បណ្តឹងគ្មានដំណោះស្រាយ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសៀមរាបលើកឡើងថា ពួកគេអស់សង្ឃឹមនឹងទទួល បានយុត្តិធម៌ដោយសារតែដាក់បណ្តឹងរាប់ឆ្នាំ ប៉ុន្តែមិនមានដំណោះស្រាយ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អបំផុតក្នុងអាណត្តិទី៧នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

លោក​ ហ៊ុន ម៉ាណែត៖ ការ​អភិវឌ្ឍ​នៅ​​ខេត្ត​ភាគឦសាននឹង​មិនធ្វើឱ្យកម្ពុជា​បាត់បង់ទឹកដី​ទេ

បន្ទាប់​ពីបាន​ចុះទៅ​ពិនិត្យ​​ផ្ទាល់​នៅ​តាម​តំបន់​ព្រំដែនកម្ពុជាវៀតណាម​​​ជាលើកដំបូងលោក​​​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន​ប្រកាស​ធានាអះអាង​និងប្តេជ្ញាថា ​ការ​អភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ CLV -DTA ក្នុង​ខេត្ត​​ភាគឦសាន«គឺនឹង​មិនធ្វើឱ្យបាត់បង់ទឹកដី​ឬ​អធិបតេយ្យ​ភាព​​ជាតិ​របស់​យើង​ទេ»​ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​​ទឹក​ដី​នាំគ្នា​ទៅ​លេង​នៅ​ខេត្ត​ទាំងនោះឱ្យបាន​ច្រើន។
លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)

តុលាការសម្រេចដាក់ទោសប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ និងបង្គាប់ឱ្យផ្ដល់សំណង១,៥លានដុល្លារទៅរដ្ឋាភិបាល

ប្រធាន​គណបក្ស​ភ្លើងទៀនលោក ទាវ​ វណ្ណុល ត្រូវ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​បរិហារកេរ្តិ៍ជាសាធារណៈ និង​​ពិន័យជា​ប្រាក់​១០​លាន​រៀល និង​បានបង្គាប់​ឲ្យ​ផ្ដល់​សំណង​ទៅ​រាជរដ្ឋាភិបាល​ចំនូន​៦ពាន់​លាន​រៀល ឬ​ប្រហែល​នឹង​១,៥​លាន​ដុល្លារ​អាមេរិក​។​
ពលរដ្ឋលើកបដាតវ៉ាទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីផ្លូវរបស់ពួកគេក្រោយពីក្រុមហ៊ុន អាយ អិន ជី រំលោភយកដែលអូសបន្លាយជាង២ឆ្នាំ ស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ឃាង សុខមាន)

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ​ ខណៈអាជ្ញាធរ​ពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។
មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

បក្សឆន្ទៈខ្មែរថាទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា ខណៈបក្សកាន់អំណាចថានឹងបានលើសពីការរំពឹងទុក

គណបក្សឆន្ទៈខ្មែរបានអះអាងថា ខ្លួនទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា​ដែលផ្ទុយ​ពី​លទ្ធផល​រំពឹងទុក ខណៈគណបក្សប្រជាជនកម្ពុជាថានឹងទទួលបានសំឡេងឆ្នោត​ដ៏ច្រើន​លើស​​លប់។ 
លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា)

លោកនាយករដ្ឋមន្រ្ដីចេញបញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ បើពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្រមខណ្ឌ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាឱ្យធ្វើតេស្ដលើ​មន្រ្ដីរាជការ​ទាំង​អស់​​ជុំវិញបញ្ហា​គ្រឿង​ញៀន និងមិនឱ្យមានការវិនិយោគលើការដាំដើម​កញ្ឆាក្នុង​ទឹកដី​កម្ពុជា ខណៈមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រ និងអនុវត្ដតាមបទ​បញ្ជានោះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម