សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: លោកនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

កម្មវិធីវិនិយោគពិសេសត្រូវបានដាក់ឱ្យអនុវត្តនៅខេត្តព្រះសីហនុ ខណៈក្លិបបាញ់កាំភ្លើងស៊ីបត្រូវបានបញ្ជាឱ្យបិទ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធបានប្រកាសដាក់​ឱ្យអនុវត្ត​កម្មវិធី​ពិសេស​បីចំណុច​រួម​ជាមួយនឹង​អត្ថប្រយោជន៍វិនិយោគ ដើម្បីដោះស្រាយ​សំណង់អគារ​ជាប់គាំង​នៅ​ក្នុងខេត្តព្រះសីហនុ ព្រមទាំង​ទាក់ទាញវិនិយោគិន​ និងជំរុញសេដ្ឋកិច្ច​នៅក្រោយការ​ជាប់គាំង​ជាច្រើនឆ្នាំ។ កម្មវិធីនេះ​ស្របតាមផែនការ​ប្រែក្លាយខេត្តព្រះសីហនុ​ទៅជា​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុគោលបំណង ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើរត្រួតពលនៅពិធីរម្លឹកខួប២៥ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)

កម្ពុជានឹងធ្វើទំនើបកម្មយោធាដើម្បីបង្កើនសមត្ថភាពកងទ័ពទប់ទល់ការវាយប្រហារដោយបច្ចេកវិទ្យាទំនើប

រដ្ឋាភិបាលកម្ពុជានឹងធ្វើទំនើបកម្មយោធាឱ្យមានសមត្ថភាពខ្ពស់ក្នុងការការពារពីការវាយ​ប្រហា​ររបស់ខ្មាំងដែលមានបច្ចេកវិទ្យាទំនើប ដោយធ្វើការកសាងសមត្ថភាព និងការ​ពង្រឹង​​​​រចនាសម្ព័ន្ធកងទ័ព ព្រមទាំងបង្កើតអង្គភាពជំនាញនានាដើម្បីឆ្លើយតប​នឹងតម្រូវការ​និង​ការ​គំរាមកំហែងថ្មីៗ។
រថយន្ត Ford Ranger បានបើកបុករះលើរថយន្ត២គ្រឿងនិងម៉ូតូ៤គ្រឿង បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៤នាក់រងបួស នៅចំណុចស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)

លោកនាយករដ្ឋមន្ត្រីណែនាំសមត្ថកិច្ច​ឱ្យរឹតបន្តឹងជាតិអាល់កុល ខណៈគ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះករណីបុក​មនុស្ស​ស្លាប់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ហើយលោកបានណែនាំឱ្យ​អគ្គស្នងការ​នគរ​បាល​​ជាតិ​​​រឹតបន្តឹងការពិនិត្យលើអ្នកបើកបរដែលមានសារធាតុគ្រឿងស្រវឹង។
រូបភាពលោក នី ណាក់ ដែលផុសក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ប្រពន្ធលោក នី ណាក់ អះអាងថា ប្តីគាត់នឹងចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សកាន់អំណាច

អ្នកស្រី សុខ​ ស៊ីណែត អះអាងថា ប្ដីគាត់នឹងចូលរួមជីវភាពនយោបាយ​ជាមួយគណបក្ស​កាន់​អំណាច​ក្រោយដោះលែងឱ្យមានសេរីភាពវិញ ដោយបានស្នើសុំកិច្ចអន្ដរាគមន៍ពី​លោក​នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត។
សិស្សបឋមសិក្សាទៅដល់សាលារៀន ក្នុងឆ្នាំសិក្សាថ្មីនៅភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលថ្មីដាក់ចេញ​គោលនយោបាយ​សាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងប្រាប់អំពីគោលនយោបាយសំខាន់ៗ ដែលត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃ​យុទ្ធសាស្ត្របញ្ចកោណ ដើម្បីពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំសិក្សាថ្មីថ្ងៃ​ទី១ ខែធ្នូ។
ប្រជាសហគមន៍បឹងតាមោក ប្រមូលផ្តុំគ្នានៅក្បែរអេស្កាវ៉ាទ័រ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការកាយដីសម្រាប់ទុកបង្ហូរទឹកកខ្វក់ចូលកន្លែងនេសាទក្រោយផ្ទះពួកគាត់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា /សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់

ពល​រដ្ឋ​មកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរ​ដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការដែល​ទើប​បង្កើត​ថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយ​រឿង​ក្តី​រដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមាន​វិវាទដីធ្លីមិន​សូវ​ទុកចិត្ត​ចំពោះ​ប្រព័ន្ធ​ដែលអនុវត្ត​ដោយអាជ្ញាធរ​មូលដ្ឋានដែលពួកគាត់​មិនទុកចិត្តរួចហើយនោះ​។
ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ស្តេចយាងចូលរួមខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង។ រូបថតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រាជរដ្ឋាភិបាលប្រារព្ធខួបលើកទី៧០នៃបុណ្យឯករាជ្យជាតិដែលមានលក្ខណៈទ្រង់ទ្រាយធំ

រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ បានប្រារព្ធខួបដ៏ធំលើកទី៧០​នៃទិវាបុណ្យ​ឯករាជ្យជាតិ ដែលទទួលបាន​ឯករាជ្យ​ពីបារាំង នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន​របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងថ្នាក់ដឹកនាំប្រទេសកំពូលៗ ពីក្រសួង ស្ថាប័ននានា ​និងអង្គទូតជាច្រើនទៀត។
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកមន្ដ្រីរាជការត្រូវមានមនសិការ​បម្រើជាតិ និងប្រជាពលរដ្ឋ កំឡុងពេលសម្ពោធអគារទីស្តីការក្រសួងមហាផ្ទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកអគារទីស្តីការក្រសួងមហាផ្ទៃថ្មីជាឆ្អឹងខ្នង និងសេនាធិការ ដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។ លោកបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព័ត៌មានថ្មី

អត្ថបទពេញនិយម